មហាមិត្តចិន និងជួយកម្ពុជា មិនឲ្យដាច់ភ្លើងទៀតឡើយអគ្គិសនីខ្នាតយក្ស អាចប្រើប្រាស់បានមនុស្សជាង៨០លាននាក់

0
1983

យោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ខាន់ ចាន់សុផល បានឲ្យដឹងថា៖ «ដំណឹងល្អសម្រាប់កម្ពុជា ពីមហាមិត្តចិន និងជួយកម្ពុជា មិនឲ្យដាច់ភ្លើងទៀតឡើយ ហើយនៅគ្រប់ភូមិសង្កាត់ កន្លែងណា ក៏និងមានភ្លើងអគ្គិសនី ប្រើប្រាស់ទាំងអស់ ហើយលែងដាច់ភ្លើងដូចបច្ចុប្បន្នឡើយ ។

បងប្អូនដឹងហើយថា ក្នុងរយៈពេល​ប៉ុន្មាន​ខែ​នេះ​ បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ និងទឹក​ កំពុង​ជាបញ្ហាមួយ​ ដែល​ប្រជាពលរដ្ឋ​ មានការព្រួយ​បារម្ភ​ជាខ្លាំង​ ក៏ព្រោះតែ​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ គឺត្រូវការ​អគ្គិសនី​ និងទឹកជាចាំបាច់បំផុត​ ហើយការដាច់ចរន្ដអគ្គិសនីប្រើប្រាស់នេះដែរ កំពុងតែក្លាយទៅជាប្រធានបទមួយ​យ៉ាងក្ដៅគគុក នៅក្នុងរដូវប្រាំង ដ៏សែនក្ដៅហួតហែងនេះ។

ហើយវារីអគ្គិសនីខ្នាតយក្ស​ ដ៏ធំមានកម្លាំងអនុភាព អាចប្រើប្រាស់បានមនុស្សជាង ៨០លាននាក់ឯណោះ! នៅពេលបណ្តាញបង្គោលអគ្គិសនី គ្របដណ្តប់គ្រប់ខេត្តហើយ កម្ពុជាយើង​ គឺដឹងតែសប្បាយរីករាយ និងការមានឯករាជ្យភ្លើង​ ម្ចាស់ការខ្លួនឯងហើយ ។​ សម្តេចតេជោ​ ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋ សុំមានការអត់ធ្មត់ យោគយល់បន្តិចទៅ។

ព្រោះថាកំណើនសេដ្ឋកិច្ចជាតិ នៃសំណង់អគារខ្ពស់ៗ នៅទីក្រុង គឺមានការកើនឡើងខ្ពស់​ ជារៀងរាល់ថ្ងៃ! និងប្រជាជនមានជីវភាពធូរធារ​ កាន់តែច្រើន និងការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ កង្ហារគឺមានការកើនឡើងខ្ពស់ផងដែរ។​ ដូច្នេះក្នុងរដូវកាលខែក្តៅនេះធ្វើ ឲ្យការប្រើប្រាស់អគ្គសនី លើសតម្រូវការ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here