ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ជាអង្គបោះឆ្នោត ក្រុមប្រឹក្សារាជធានីខណ្ឌ អាណត្តិទី៣ នាព្រឹកថ្ងៃសៅរ៍ ០៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩៕
លោកសុខ សម្បត្តិបានមានប្រសាសន៍បញ្ជាក់ទៅក្រុមប្រឹក្សាសង្កាត់ទាំងអស់ថា ក្នុងនាមជា អង្គបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌ ការគូសសន្លឹកឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់ទៅលើ គណបក្សនីមួយៗដោយសារតែមានគណបក្សមួយនោះមាន ឈ្មោះស្រដៀងនឹងគណបក្សប្រជាជនកម្ពុជាដែរ ។
ក្រៅពីការលើកឡើងខាងលើលោកសុខ សម្បត្ដិក៏បានលើកឡើងពីបញ្ហា សន្តិសុខសណ្តាប់ ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយលោកបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប៉ុន្មានថ្ងៃកន្លងមកនេះឃើញថា នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅមានបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ គ្មានចោរ គាស់ផ្ទះចោរលួច ចោរប្លន់ ។ ការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរនេះ គឺដោយសារតែអាជ្ញាធរសង្កាត់ ខណ្ឌ បង្កើតកម្លាំងល្បាត ពួនស្ទាក់នៅតាមទីកន្លែង ស្មុគស្មាញមួយចំនួននៅក្នុងមូលដ្ឋាន៕