មហាសេដ្ឋី Robert Kiyosaki អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ (Rich Dad Poor Dad) ស្ថាបនិកក្រុមហ៊ុន The Rich Dad បានបង្ហើបប្រាប់ពីកត្តាភ័ន្តច្រឡំញឹកញ៉ាប់ចំនួន៣ចំណុច ធ្វើឱ្យលោកអ្នកទៅជាអ្នកក្រអស់មួយជីវិតដោយមិនដឹងខ្លួន។
១. លុយក្លែងក្លាយ
អ្នកមាននិងអ្នកក្រមានការយល់ដឹងខុសគ្នាពីរឿងលុយ ដោយអ្នកក្រច្រើនស្អប់លុយ ច្រើនមើលមិន ឃើញលុយ ច្រើនគិតថាលុយពិបាករក ច្រើនគិតថាខ្លួនឯងមិនអាច ក្លាយជាអ្នកមានលុយ ច្រើនបានទេក្នុងមួយជីវិត ហើយលទ្ធផលគឺដូចទៅនឹងអ្វីដែលពួកគាត់បានកំណត់យ៉ាងនោះឯង។
ផ្ទុយពីអ្នកក្រ អ្នកមានច្រើនគិតថា លុយអាចរកបាននៅពេលខ្លួនមានសមត្ថភាព មានការយល់ដឹង ស្គាល់ពីលុយកាន់តែច្បាស់ ហេតុនេះ ពួកគេចំណាយពេល ចំណាយលុយ ដើម្បីរៀនសូត្រ សិក្សា ស្រាវជ្រាវ និងអភិវឌ្ឍនខ្លួនជាប់ជានិច្ច។
កំហុសដ៏តូចមួយ គឺអ្នកក្រមានទម្លាប់សន្សំ ដែលគិតថាវាជាលុយរបស់ពួកគាត់ ប៉ុន្តែលុយដែលសន្សំវាកើត ឡើងដោយលំបាក ហើយមិនរីកចម្រើនទៅណាទេ។ សម្រាប់អ្នកមាន លុយត្រូវបានពួកគាត់ ប្រើអស់ប្រើប្រាស់អស់ពីសមត្ថភាព រិះរកវិធីប្រើលុយទៅបង្កើតលុយផ្សេងទៀតជាប់ជានិច្ច ទើបលុយ ចេះតែកើតកូនកើតចៅ ធ្វើពួកគាត់លេងហត់ធ្វើការឱ្យគេ មានពេលវេលាសម្រាក និងក្លាយជាអ្នកមាន។
២. គ្រូក្លែងក្លាយ៖
ប្រព័ន្ធអប់រំទូទាំងពិភពលោក ពុំមានដាក់បញ្ជូលកម្មវិធីសិក្សាស្វែងយល់ពីលុយនោះទេ មិនបានប្រាប់ បង្ហាញពីវិធីរកលុយនោះទេ ជំនួសដោយការបង្រៀនឱ្យទៅជាបុគ្គលិក កម្មករជំនាញ ធ្វើការជំនាញ ទៅវិញ។
ជាងនេះទៅទៀត គ្រូដែលបណ្តុះបណ្តាលភាគច្រើន ជាអ្នកដែលនៅធ្វើការងារឱ្យគេ ចេញបង្រៀនលោកអ្នកបែបណាទើបអាចទៅជាអ្នកមានបាននោះ ប៉ុន្តែមិនបានន័យថា ការសិក្សាមិនមានប្រយោជន៍សុទ្ធសាធនោះទេ នៅសាលាបង្រៀនអ្នកឱ្យធ្វើជាមនុស្សដែលមានគុណភាព មានវិន័យ មានការទទួលខុសត្រូវខ្ពស់ និងហ៊ានធ្វើការទំនាក់ទំនងនឹងមនុស្សជុំវិញខ្លួន។
ប៉ុន្តែសម្រាប់អ្នកចង់ក្លាយជាអ្នកមាន អ្នកគួរស្វែងរកគ្រូដែលអាចណែនាំអ្នកទៅជាអ្នកមាន ជាមនុស្ស ដែលមានបទពិសោធន៍ ជាអ្នកដែលកំពុងរកស៊ីជោគជ័យ ឬអាចជាចៅហ្វាយនាយ របស់អ្នកក៏បានដែរ។
៣. ទ្រព្យក្លែងក្លាយ៖
មនុស្សភាគច្រើនដេកអោបបំណុលតែភ័ន្តច្រឡំកំណត់ថាជាទ្រព្យ។ការបែងចែកមិនដាច់ស្រេចរវាងទ្រព្យនិងបំណុលធ្វើឱ្យអ្នករស់នៅក្នុងពិភពមិនច្បាស់លាស់រវាងភាពមានបាន និងភាពក្រីក្រលាក់មុខ។ ហេតុនេះ ត្រូវរៀនសូត្រ សិក្សាបន្ថែម ស្វែងយល់ និងវិភាគឱ្យដាច់រវាងអ្វីជាទ្រព្យ អ្វីជាបំណុល៕ ប្រភព Business