សម្តេចតេជោ កម្ពុជានឹងមាននាយឧត្តមសេនីយ៍ផ្កាយ៤ តែពីរនាក់តែប៉ុណ្ណោះ ក្រៅពីនោះទម្លាក់……

0
2265

ភ្នំពេញ៖ យោងតាមរយៈទំព័រហ្វេសបុក “នាយរងសេនាធិការចំរុះអគ្គបញ្ជាការដ្ឋាន” បានឲ្យដឹងថា សម្តេច ហ៊ុន សែន បានកំណត់ឲ្យមាននាយឧត្តមសេនីយ៍ផ្កាយមាស៤ ចំនួន២រូបគត់គឺ សម្តេច ទៀ បាញ់ និង លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្រៅពីនេះទម្លាក់ពីផ្កាយ៤មកត្រឹម៣ ផ្កាយ៣មកត្រឹម២ អគ្គនាយកគឺនៅត្រឹម៣ មេភូមិភាគនៅត្រឹម២ ដែលសូម្បីតែ លោកហ៊ីង ប៊ុនហៀង ផ្កាយ៤ ក៏ត្រូវទម្លាក់មកត្រឹមផ្កាយ៣ដែរ ។ “សម្តេចតេជោ ហ៊ុនសែន ៖ នាយឧត្តមសេនីយ៍ផ្កាយមាស ៤នឹងមាន ២រូបគត់ សម្រាប់កងទ័ព ក្របខណ្ឌក្រសួងការពារជាតិ ។ ក្រៅពីនិង និងសូមឲ្យស្ម័គ្រចិត្តទម្លាក់ ពី ៤ មកត្រឹម ៣ »២»១ ។

សូមបញ្ជាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ៥​ផុត​លេខ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានធ្វើការ​កំណែទម្រ​ង់​ក្រសួងការពារជាតិ ដោយ​កំណត់​ឲ្យ​មាន​នាយ​ឧ​ត្ត​ម​សេនីយ​ផ្កាយ​មាស ៤ មានតែ​ចំនួន ២ រូប​គត់ គឺ​៖

១-​សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

២-​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​ក្រៅពីនេះ​និង​សូម​ឲ្យ​ស្ម័​គ្ម្រ​ចិត្ត​ទម្លាក់​ពី​ផ្កាយ ៤​មក​ត្រឹម ៣ ផ្កាយ​៣ មក​ត្រឹម​២ អគ្គនាយក​គឺ​នៅត្រឹម​ផ្កាយ ៣ មេភូមិ​ភាគ នៅត្រឹម​២ ទាំងនេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន កាលពី​ថ្ងៃទី​២៧ មេស ឆ្នាំ​២០១៩​។​

​អគ្គនាយក​គឺ​នៅត្រឹម ៣ មេភូមិ​ភាគ នៅត្រឹម​២” នាយរង​សេនាធិការ​ចំរុះ​អគ្គបញ្ជាការដ្ឋាន បញ្ជាក់​បែបនេះ​។​

​ក្នុង​សេចក្តីណែនាំ​ផ្ទាល់មាត់​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រី​មហាផ្ទៃ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​បទបញ្ជា​កំណែទម្រង់​ស័ក្តិ និង​ទប់ស្កាត់​ការចុះហត្ថលេខា លើ​ការដំឡើង​ស័ក្តិ ផ្នែក​កងទ័ព និង​ផ្នែក​នគរបាល​។ នោះ​គឺ​ទៅ​ថ្ងៃ​ខាងមុខ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ នឹង​មានតែ ២​រូប​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ រីឯ​មេបញ្ជាការ​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស រួមទាំង​អគ្គនាយក នៅ​ក្រសួងការពារជាតិ ត្រឹមតែ​ផ្កាយ​៣​ប៉ុណ្ណោះ​។ មេបញ្ជាការរង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស ព្រមទាំង​មេបញ្ជាការ​ភូមិភាគ និង​មេកង​ពល នៅត្រឹម​ផ្កាយ ២​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ថ្ងៃក្រោយ ក្នុងករណី មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​ជើង​ទឹក ច​ចូលនិវត្តន៍ គឺ​មេបញ្ជាការ​កងទ័ព​ជើង​អាកាស និង​មេបញ្ជាការ​កងទ័ពជើងទឹកឡើង​ថ្មីឲ្យ​ត្រឹមតែ​ផ្កាយ ៣​ទេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ដូច្នេះ​បន្ទាប់ពី​ចៅ​ភា​រុណ ទៀ វិញ ឬក៏​ស៊ុំ សំណាង ឬ​មួយចំនួនទៀត ចូលនិវត្តន៍​យើង​ទុក​អគ្គនាយក ត្រឹមតែ​ផ្កាយ ៣ បាន​ហើយ​។ កុំ​ឲ្យ​មាន​ផ្កាយ​៤​។ កុំ​ឲ្យ​មាន​អតិផរណា​ផ្កាយ​យើង​ច្រើនពេក​។ ថ្ងៃក្រោយ ផ្កាយ​៣ យើង​ទុក​តែ​មេ​ជើងគោក មេជើង​ទឹក និង​មេជើង​អាកាស​”​។ “​អនាគត​ទៀត គឺ​នាយ​សេនា​ចម្រុះ និង​អគ្គ​មេបញ្ជាការរង​ទាំងអស់ ឲ្យ​តែ​ផ្កាយ ៣​ទេ​។ ផ្កាយ ៤ គឺ​ឲ្យ​តែ​អគ្គមេបញ្ជាការ ១​ទៀត​។ រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋលេខាធិការ​ខ្លះ នៅ​ក្រសួងការពារជាតិ ដែល​ទទួល​ផ្កាយ ៤​។ ថ្ងៃក្រោយ គឺថា យើង​នឹង​សម្រិតសម្រាំង​។ ឥឡូវ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក៏​ផ្កាយ​៤​។ ផ្កាយ ៤​ច្រើន ឧទាហរណ៍​ថា មាន ២០​នាក់ តែ​អា​ផ្កាយ ៣ ឡើងដល់​រយ​”​។​

​សម្តេច​បន្តថា “​អ៊ីចឹង យើង​កំណត់ថា អគ្គនាយករង​ទាំងអស់ យើង​មិន​ឡើង​ស័ក្តិ​ទេ​។ បើ​មកដល់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ឯកសារ​ទាំងអស់ ដើម្បី​យើង​កំណែទម្រង់​ទូទៅ​។ យើង​កំណែទម្រង់​តែ​ទ័ព​ប្រយុទ្ធ ឯ​ទ័ព​បម្រើ យើង​មិន​កំណែ​ទម្រ​​ង់ ក៏​មិន​បានដែរ​។ ឥឡូវនេះ ទាំង​វង្ស​ពិ​សេន ទាំង​ឥត​សា​រ៉ា​ត ទាំង​ណែ​ត បាន​ខិតខំ​ធ្វើ​ខ្លួនឯង​ហើយ​។ ខ្ញុំ​គាំទ្រ កុំ​ឲ្យ​ណែ​ត ឡើង​ផ្កាយ ៤​ឲ្យ​សោះ​។ អនាគត ទុក​តែ​ផ្កាយ ៤​តែ​ពីរ​ទេ គឺ​ទុក​ផ្កាយ​៤ ជា​រដ្ឋមន្ត្រី​ការពារជាតិ​១ និង​អគ្គមេបញ្ជាការ​កងទ័ព ១ បាន​ហើយ​។ ក្រៅពីនោះ គឺ​ពាក់​ផ្កាយ​៣ ទាំងអស់​”​។ “​ដោយឡែក ឥឡូវនេះ មេ​រង​ជើងគោក ថ្ងៃក្រោយ​ក៏​យើង​ត្រូវ​ពិចារណា​។ ឥឡូវនេះ វា​ផ្កាយ ៣​ទាំងអស់ ទៅហើយ​។ តែ​ថ្ងៃក្រោយ យើង​អាច​នឹង​បន្ត​បញ្ចុះ​ទៅទៀត​។ ឧទាហរណ៍​ថា មេ​ភូមិភាគ​បច្ចុប្បន្ន និង​មេ​កងពល​បច្ចុប្បន្ន សុទ្ធតែ​ផ្កាយ ៣​ទាំងអស់ ហើយ​សុទ្ធតែជា​អនុ​ជើងគោក​។ តែ​ថ្ងៃក្រោយ យើង​អាច​សម្រួល​តទៅទៀត អនុ​ជើងគោក​តែមួយ​ទេ ដែល​អាច​កាន់​សេនាធិការ ហើយ​ពាក់​ផ្កាយ​៣​។ ឯ​អនុ​ដទៃទៀត រាប់ទាំង​មេបញ្ជាការ​ភូមិភាគ ឲ្យ​ពាក់​ត្រឹមតែ​ផ្កាយ ២​ទេ​”​។ “​អ៊ីចឹង​យើង​យក​របៀបនេះ ដើម្បី​កាត់បន្ថយ​នូវ​ការ​តម្លើង​ស័ក្តិ​ច្រើនពេក​។ ខ្ញុំ​ក៏​ណែនាំ​បញ្ហា​នេះ ទៅខាង​ផ្នែក​នគរបាល ដើម្បី​កុំ​ឲ្យ​នគរបាល​ដំឡើង​ថ្នាក់​ច្រើនពេក ព្រោះ​កន្លងទៅ ថា​មាន​ជះឥទ្ធិពល​គ្នា​ទៅវិញទៅមក​។ ខាង​នគរបាល ថា​មាន​កម្លាំង​តិច តែ​ថ្នាក់​ផ្កាយ​៤ ផ្កាយ​៣ ផ្កាយ​២ វា​ច្រើនពេក​។ ខ្ញុំ​ក៏បាន​បញ្ជូន​សារ​នេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង កុំ​ឲ្យ​មានការ​ដំឡើង​ស័ក្តិ​ច្រើនពេក ដើម្បី​ឲ្យ​មាន​សមធម៌ នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ជាទូទៅ​។ បើ​មិន​ដូច្នោះ​ទេ យើង​ចូលដល់​រាប់ពាន់ ដែល​វា​អាចជា​បញ្ហា​មួយ​”​។​

​សម្តេច​បន្ថែមថា “​យើង​កំណត់ថា មេភូមិ​ភាគ ឲ្យ​ត្រឹមតែ​ផ្កាយ ២​ទេ​។ អនុ​ភូមិភាគ ឲ្យ​ផ្កាយ​១​។ ជាង​កន្លះ​ឆ្នាំ​ហើយ ដែល​ណែ​តទៅ​កាន់​មេបញ្ជាការ​ជើងគោក ហើយ​ពាក់​ត្រឹម​ផ្កាយ​៣​ទេ ដោយ​មិនមាន​បញ្ហា​មិន​ស្តាប់​បញ្ជា ឬ​ស្តាប់​បញ្ជា​អ្វី​ទេ​។ អីចឹង​ថ្ងៃក្រោយ អាច​ប្រធាន​ភូមិភាគ​ណាមួយ ស្ម័គ្រចិត្ត ឲ្យ​ពាក់​ត្រឹម​ផ្កាយ​២​បាន​ហើយ​។ រីឯ​អ្នក​ឡើងមក អនុ​ភូមិភាគ ត្រឹមតែ​ផ្កាយ​១ បាន​ហើយ​”​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here