អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩

0
483

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះបានអភិបាលរាជធានីភ្នពេញ ឯកឧត្តម ឃួង ស្រេង បើកកិច្ចប្រជុំមួយដើម្បីត្រៀមកម្លាំងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់អោយបានល្អប្រសើរក្នុង ពិធីអបអរ សាទរខួបលើកទី១៥៦ទិវាពិភព លោកកាកបាទក្រហមអឌ្ឍចន្ទក្រហម០៨ ឧសភា២០១៩នៅពេលខាងមុខ ដំណើរការទៅដោយរលូននឹងទទួលបានជោគជ័យរដ្ឋ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលពីមន្ត្រីពាក់ព័ន្ធ និងបណ្តាខណ្ឌទាំង១៤ផងដែរ ។

តាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជាដើម្បីត្រៀមរៀបចំខួបទី១៥៦ទិវាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភានៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ខាងមុខនេះក្រោមប្រធានបទ«ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»។

ទិវាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភានិងអបអរខួប១០០ឆ្នាំនៃការបង្កើតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមអឌ្ឍចន្ទក្រហម(១៩១៩–២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការ កណ្ដាល កាកបាទក្រហមកម្ពុជានៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានវត្តមានឥស្សរជនថ្នាក់ដឹកនាំជាតិអន្តរជាតិនិងសប្បុរសជនចូលរួមប្រមាណច្រើនពាន់នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here