សង្កាត់ពន្សាំង៖ រួមគ្នាសម្អាតបរិស្ថាននៅជុំវិញខ្លួនយើង ដើម្បីទាក់ទាញភ្ញៀវមកលេងកំសាន្តនៅរមណីយដ្ឋានវត្តភ្នំរាប ក្បែភ្នំបាសិទ្ធ

0
993

ភ្នំពេញ៖ នៅព្រឹកថ្ងៃទីថ្ងៃអាទិត្យ ៩រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩នេះ សង្កាត់ពន្សាំងរួមគ្នាសម្ពាតបរិស្ថាននៅរមណីយដ្ឋានវត្តភ្នំរាប នៅបណ្តាប្រាសាទនានា បរិវេណជុំវត្ត អាស្រម សាលាឆាន់ ព្រះវិហារ ដែលមានការចូលរួមពី លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង លោក នេត តុងហាក់ ប្រធានក្រុមប្រឹក្សាសង្កាត់ លោក សេត គឹម សាន នាយកវិទ្យាល័យបឹងប្រិយ៍ លោក ផាន សុភ័ណ្ឌ អនុប្រធានសសយក តំណាងលោក ឆុន សំ ប្រធាន សហភាពសហព័ន្ធយុវជនពន្សាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ១០៥នាក់ ព្រមទាំងអាជ្ញាធររបស់សង្កាត់ពន្សាំង សមាជិក សហភាពសហព័ន្ធយុវជនពន្សាំងជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ ។

ក្នុងនោះដែរលោកចៅពន្សាំង ក៏ថ្លែងប្រាប់បណ្តាញព័ត៌មានថា ក្នុងនាមជាចៅសង្កាត់ពន្សាំង បានសហការជាមួយលោកនាយកវិទ្យាល័យបឹងប្រិយ៍បានប្រមូលកម្លាំង១០៥នាក់ សម្អាត់បរិស្ថានៅ រមណីយដ្ឋានវត្តភ្នំរាប  ដើម្បីឲ្យបរិស្ថានស្អាតនៅក្នុងថ្ងៃនេះ ហើយក៏មិនមែនតែថ្ងៃនេះទេ ឫកន្លែងនេះទេ គឺបានធ្វើគ្រប់កន្លែងទាំងអស់  កន្លែងដែលមានសម្រាមគឺមានមុខយើងទាំងអស់ គ្នានៅទីនោះ តាមដងផ្លូវសាធារណៈនានា និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងសង្កាត់ ។

លោកចៅសង្កាត់ពន្សាំង ក៏បានសុំអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អំពីបរិស្ថានស្អាត នឹងជួយសម្អាតសម្រាមនៅតាមផ្ទះរបស់បងប្អូន និងនៅតាមដងផ្លូវនានា  សូមវេចខ្ចប់ ទុកដាក់មួយកន្លែង សម្រាប់ការដឹកជញ្ជូនរបស់ក្រុមហ៊ុនស៊ីនទ្រី និងអាចទុកដាក់មួយកន្លែងសម្រាប់ ប្រមូលដុត ឫក៏ជីក កប់ឲ្យជ្រៅ ដើម្បីឲ្យ បរិស្ថានស្អាតនៅជុំវិញខ្លួនលំនៅដ្ឋានរបស់យើង និងសង្កាត់របស់យើងផងដែរ ។

លោក សេត គឺមសាន នាយកវិទ្យាល័យប្រឹងប្រិយ៍  បានបញ្ជាក់ថា នៅក្នុងថ្ងៃនោះថា  លោកបានដឹកនាំកម្លាំងសិស្សានុសិស្ស មកសម្អាតបរិវេណរមណីយដ្ឋានវត្តភ្នំរាប គឺមានគោលបំណងពីរ ទី១គឺចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត ជាពិសេសគឺក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំរាបនេះ ហើយគោល បំណងគឺមានពីរ ទី១គឺបំផុសដល់ប្អូនសិស្សានុសិស្សឲ្យចេះចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាត ក្នុងរមណីយដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងឲ្យបានកាន់តែច្រើន នោះយើងនឹងទទួលបានចំណូល និងការជាច្រើនដល់បងប្អូនក្នុងមូលដ្ឋានផងដែរ ។ លោកបន្តទៀតជាពិសេសគឺបណ្តុះគំនិត ដល់សិស្សឲ្យចេះទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវ ព្រោះថាប្អូនក៏ជាអ្នកបន្តវេនរបស់ប្រទេសជាតិរបស់យើងផងដែរ  ។

ជាចុងក្រោយលោកនាយកក៏បានសុំអំពាវដល់បងប្អូនអាជីវករដែលលក់ដូរខាងក្នុង និងខាងក្រៅ រមណីយដ្ឋានវត្តភ្នំរាប និងភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តមកកាន់ទីនេះ គឺសូមជួយចូលរួម ថែរទាំនឹងទទួលខុសត្រូវបរិស្ថាននៅទីនេះឲ្យបាន ស្អាត និងទុកដាក់សម្រាម ដែលយើងហូប និងរបស់​ប្រើប្រាស់វេចខ្ចប់ឲ្យបានត្រឹមត្រូវ គឺធ្វើយ៉ាងណាដើម្បីឲ្យបរិស្ថានយើងស្អាតជានិច្ច ៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here