ខេត្តព្រៃវែងៈ កូនបង្កើតទាញពូថៅកាប់ចិញ្ច្រាំឪពុកជាច្រើនកន្លែង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌ ក្នុងថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ឃាតករជាកូនបង្កើតមាន ឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្នោះ ឡេង សៅ អាយុ៥០ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅយប់កើតហេតុ ឪពុក និងកូនបានទិញស្រាមកផឹកជុំគ្នា បន្ទាប់ពីផឹកស្រវឹង កូនក៍លើកបើកកកាយ រឿងឪពុកធ្លាប់ ធ្វើបាបប្រពន្ឋកូនរបស់ខ្លួន ក៍ក្លាយជាជំលោះពាក្យសំដី ក៍ទាញយកពូថៅកាប់ឪពុកចំនួន៦ពូថៅ បណ្ដាលឲ្យដេកស្លាប់ភ្លាមៗនៅខាងក្រោយផ្ទះយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកស្វាយអន្ទរ សហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើការ ឡោមព័ទ្ឋ ជនសង្ស័យរហូតដល់ម៉ោង៤៖៣៥នាទីទៀបភ្លឺកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ទើបចាប់ឃាត់ខ្លួន៕