តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃក្រដាសកាតុង (ពីក្រដាសចាស់ៗ ប្រមូលទិញ ក្នុងស្រុក) និងផលិតកេសកាតុង របស់ក្រុមហ៊ុន “KAMFOR RECYCLE PULP AND PAPER CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២កន្លែង៕