អភិបាលរាជធានី ទទួលជួបពិភាក្សាការងារជាមួយលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នង ការអង្គការសហប្រជាជាតិ

0
431

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ទទួលជួបពិភាក្សាការងារជាមួយលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ០២ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចង់ដឹងពីការងារ មួយចំនួនពាក់ព័ន្ធនឹង សិទ្ធិមនុស្ស នៅកម្ពុជា ។

ក្នុងនោះដែរលោកស្រី រ៉ូ ណាស្មីត ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតអោយមានច្រកចេញ ចូលតែមួយនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានី ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។

ក្នុងកិច្ចជំនួបពិភាក្សាការងារនោះដែរ  លោកស្រីបានដាក់ចេញជាសំណួរមួយចំនួនមកអាជ្ញាធររាជធានី ក្នុងនោះលោកស្រីបានចោទសួរលើបញ្ហានៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រសួង មហាផ្ទៃដាក់ឱ្យអនុវត្ត ។

ទន្ទឹមនោះដែរ ឯកឧត្តម ឃួង ស្រេង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ លោកស្រីមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៩ខែមេសារហូតដល់ថ្ងៃទី ០៩ខែឧសភា។ ឯកឧត្តម ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការសហប្រជាជាតិដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាដៃគូជាមួយ រាជរដ្ឋាភិបាលកម្ពុជានិយាយដោយឡែក រាជធានីភ្នំពេញមានភាពជា ដៃគូដែលមានសារៈសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះលោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពរដ្ឋ ស្របតាមគោលការណ៍សហស្សវត្សរ៍និងកម្មវិធី នយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋារបស់ពិបាករបស់យើងខ្ញុំ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញនិងការកើនឡើងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះដើម្បីបម្រើ សេវាជូន ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនៅ បានបង្កើតឲ្យមានច្រកចេញចូល តែមួយនៅតាមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញនិងនូវបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីថែមទៀត។

លោកស្រី លោកស្រី រ៉ូណា ស្មីត  ក្នុងឱកាសនោះដែរក៏បានថ្លែងការ កោតសរសើរចំពោះ រដ្ឋបាលរាជធានី ភ្នំពេញដែលបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញនិងបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញថែមទៀត។ នេះគឺជាការអនុវត្តការនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើនេះ ទៀតលោកស្រីក៏បានស្នើឲ្យមានការបញ្ចេញមតិឲ្យមានតុល្យភាពគ្នា។

ជុំវិញការលើកឡើងនេះឯកឧត្តម  ឃួង ស្រេងបានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយយើងបានបង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។ ឯកឧត្តមបានបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេស ទាំងអស់បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយនៅតាមបណ្ដារាជធានី ខេត្តរបស់ខ្លួន ដើម្បីអោយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានធ្វើការតវ៉ា និងបានបញ្ចេញមតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here