សមិទ្ធិផលថ្មីក្នុងដឹកដីខេត្តព្រះសីហនុ សណ្ឋាគារ តុង យៀន បានបើកដំណើរការហើយ ក្នុងតម្លៃរាបរយលានដុល្លារ

0
380

ព្រះសីហនុ៖ សណ្ឋាគារ តុង យៀន បានសម្ពោធបើកដំណើរការក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានគាំទ្រ ចំពោះអ្នកវិនិយោគ មកបណ្ដាក់ទុនរកស៊ី នៅព្រះរាជាណា ចក្រកម្ពុជា ជាពិសេស នៅខេត្តព្រះសីហនុ គឺស្ដែងចេញ ឲ្យឃើញពីកំណើន នៃការអភិវឌ្ឍ របស់ ប្រទេសជាតិ ទាំងអស់នេះ គឺដោយសារ ប្រទេសកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។

ជាក់ស្ដែង ការសម្ពោធ បើកឲ្យដំណើរការនៅសណ្ឋាគារ ដ៏ស្កឹមស្កៃលំដាប់អន្តរជាតិ នាពេលនេះ គឺជាសមិទ្ធិផល ថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ដែលជាខេត្តភាគនារតី នៃប្រទេសកម្ពុជាមាន សក្តានុពលដ៏ល្អ ផ្នែកឧស្សាហកម្មទេសចរណ៍។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង នូវការលូតលាស់ ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជនមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍ និងបាន បង្កលក្ខណៈងាយស្រួល និងជំរុញវិស័យឯកជន អោយលូតលាស់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម នៅកម្ពុជា ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យម្ចាស់សណ្ឋាគារត្រូវគោរពតាមបទដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះអ្នកវិនិយោគ បរទេសទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត មកលើប្រទេស កម្ពុជា នឹងបានសំរេចចិត្ត វិនិយោគ នៅក្រុងនៃខេត្តព្រះសីហនុនេះ ហើយសង្ឃឹមថា សណ្ឋាគារ លំដាប់អន្តរជាតិ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាត ឲ្យទេសចរបរទេស មកស្នាក់នៅកំសាន្ត នេះពិតជាផ្ដល់ការងារជាច្រើន ដល់បុគ្គលិកក្នុងស្រុក ផងដែរ រួមចំណែក អភិវឌ្ឍ នឹងកាត់បន្ថយភាពក្រីក្រ ក្នុងខេត្តព្រះសីហនុបានយ៉ាងច្រើនទៀតផង៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here