ចុមខ្លាំងមែនបាញ់ទាំងថ្ងៃ!!! ចិនបាញ់សម្លាប់ ជនជាតិចិនដូចគ្នាក្នុងទឹកដីខេត្តព្រះសីហនុ

0
2487

ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) មានបុរសជាជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ ស្លាប់យ៉ាងអាណោចអាធ័ម នាវេលាម៉ោង៤ រសៀលថ្ងៃទី០៦.០៥.២០១៩នេះ ស្ថិតនៅលើវិថី៥០០ ទល់មុខនិងកាសុីណូខ្សាច់ស សង្កាត់៤ ក្រុងព្រះសីហនុ ។ ភ្លាមៗនោះឃើញថា មានកងកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការអន្តរាគមន៍ភ្លាមៗ និងរហូតឈានដល់មានការតាមចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ រួចកសាងសំណុំរឿងដើម្បី បញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់ ៕ (រូបភាពការណ៍ដោយ: សោម ភ័ក្រត្រា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here