ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។”
គូសបញ្ជាក់ផងដែរថា ក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីទិដ្ឋភាពហេតុការណ៏មួយនេះដោយ ជនល្មើស និងជនរងគ្រោះបានជិះរថយន្ដជាមួយគ្នា ម៉ាក Highlander ពណ៏ខ្មៅ រួចដល់ចំណុតកើតហេតុខាងលើ ជនល្មើសដែលស្លៀកពាក់ខ្មៅ ក៏បានបាញ់សម្លាប់ជងរងគ្រោះ នៅពេលដែលជនរងគ្រោះបានបើកទ្វារឡានចុះទៅហើយ ក៏បណ្ដាលឲ្យធ្លាក់ចុះមកដី ហើយជនល្មើសក៏បានចុះពីលើរថយន្ដ ដើរសំដៅចេញតែម្ដង ឯអ្នកបើកបររថយន្ដវិញធ្វើបើកបរជាធម្មតា។
ទាក់ទងចំពោះឃាតកម្មបាញ់សម្លាប់នេះ យ៉ាងសាហាវឃោឃៅបែបនេះ យើងនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលឃាតករឈានរហូតដល់សម្លាប់ជនសង្ស័យនៅឡើយទេ។ ចំពោះព័ត៍មានបន្ថែម ពាក់ព័ន្ធនឹងករណីខាងលើនេះ ជូនជាបន្តនៅពេលក្រោយ៕ប្រភពFB