ព្រោះតែរឿងអាស្រូវស្រីស្នេហ៍!!! អភិបាលខេត្ដបន្ទាយមានជ័យ ត្រូវអស់តំណែង ជំនួសដោយ……

0
855

ភ្នំពេញ ​៖ បើយោងតាម បើយោងតាមលិខិតរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា។

ប្រមុខ នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ធ្វើ​ការផ្ទេរ​ភារកិច្ច លោក សួន បវរ ពី​អភិបាល​ខេត្ត​បន្ទាយមានជ័យ មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ដោយ​តែងតាំង​អភិបាលរង​ម្នាក់ គឺ​លោក អ៊ុំ រាត្រី ជំនួស​វិញ​។

សម្ដេច​តេជោ ​បាន​ថ្លែងថា ផ្អែក​តាម​សេចក្តីត្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ដោយ​បាន​ពិនិត្យ​ទៅលើ​លក្ខណៈសម្បត្តិ សមត្ថភាព​តំបន់​ពិសោធន៍​ការងារ​របស់​មន្ត្រីរាជកា​រ ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការដឹកនាំ និង​ការគ្រប់គ្រង​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ឲ្យមាន​ដំណើរការ​ល្អប្រសើរ ទូលព្រះបង្គំជាខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ដូចខាងក្រោម​៖ គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោក​សួន​បវរ​ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ 2 ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​មក​ឲ្យ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។ រូប​ស្នើសុំ​តែងតាំង​លោក​អ៊ុំ​រាត្រី​ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ 6 ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក​សួន​បវរ​។ គោរព​ស្នើសុំ​ផ្ទេរ​បញ្ចូល​លោក​គីង​វណ្ណៈ​ពី​ឋានន្ត​រ​សក្កិ​ឧត្តមសេនីយ៍​ឯកនៃក្រ​បខ័ណ្ឌ​នគរបាលជាតិ​កម្ពុជា​មក​ជា​ឋានន្តរស័ក្តិឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ 2 នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ដើម្បី​មាន​ឧបនិស្ស័យ​តែងតាំង​មុខតំណែង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here