ជនជាតិចិន ២៨នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើស ជំរិតទារបា្រក់តាមប្រព័ន្ធអ៊ីនធឺណេត

0
296

ភ្នំពេញ: កាលពី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងជំនាញស្នងការ កម្លាំងខណ្ឌសែនសុខ មូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនមួយក្រុមចំនួន២៨នាក់ (ស្រី៥នាក់) ខណ:ដែលកំពុងប្រមូលផ្តុំគ្នា ស្ថិតនៅវីឡាមួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រតិបត្តិការចាប់ឃាត់ខ្លួននឹងធ្វើការឆែកឆេរជនជាតិចិននេះ ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីលោកព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សង្ស័យជាប់ពាក់ព័ន្ធប្រព្រឹត្តល្មើស ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត ក្រោយចាប់ខ្លួន បានបញ្ជូនទៅប៉ូលីសក្រុងដើម្បីសាកសួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here