ថវិកាជាង 20 លានដុល្លារ ទទួលបានពីសប្បុរជន ក្នុងថ្ងៃខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

0
396

ភ្នំពេញ​៖ ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ១៥៦​ឆ្នាំ នៃ​ទិវា កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរស​នានា​សរុប​ចំនួន ២០.៧៥៧ .៥១០ ដុល្លារ​អាមេរិក ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌ នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំ​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”​។ ទន្ទឹម​នឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ហើយ​នោះ ក៏​មាន​ការអបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) ផងដែរ​។ ពិធី​នេះ មាន​ការចូលរួម​ពី​វត្ត​មាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ សប្បុរសជន និង​សិស្ស និស្សិត​សរុប​ប្រមាណ​ជាង​៤​ពាន់​នាក់​។ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​សម្រេចបាន និង​កៀងគរ​រក​មូលនិធិ​ដើម្បី​បន្ដ​ប្រតិ​បត្ដិការស​កម្ម​ភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់​៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here