ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែពិសាល ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩”។
កិច្ចប្រជុំផ្តោតទៅលើ១.ការ បែងចែកតួនាទីភារកិច្ចរបស់គណ:កម្មការរៀបចំ ទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ដែលមាន ៥អនុគណៈកម្មាចំណុះគឺ -អនុគណៈកម្មការរៀបចំទិវា ខ្លឹមសារ និងរចនាបទ
-អនុគណៈកម្មការរៀបចំទីតាំង ប្រារព្ធទិវា និងទទួលភ្ញៀវ
-អនុគណៈកម្មការសិល្ប: កម្មវិធីប្រកួតប្រជែង និងរូបភាពក្នុងទិវា
-អនុគណៈកម្មកាព័ត៌មាន និងផ្សព្វផ្សាយក្នុងទិវា
-និងអនុគណៈកម្មការរៀបចំ និង ផ្គត់ផ្គង់ថវិកា
២.ពិនិត្យ ពិភាក្សា និងសម្រេចនូវរបៀបវារៈកម្មវិធី និង ខ្លឹមសារសំខាន់ៗ នៃដំណើរការកម្មវិធី ការរៀប ចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្ត ទៅដោយរលូន និងជោគជ័យ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងនិងការអភិរក្សធនធានជីវចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ឋិភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនអោយកាន់តែយល់ដឹងពីតម្លៃ និងចូលរួមការពារ ជីវ ចម្រុះ និងប្រពន្ធ័អេកូឡូស៊ីរបស់យើង។
គួរបញ្ជាក់ថា ៖នៅឆ្នាំនេះ ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលក្នុងការអនុវត្ត អនុសញ្ញាសហ ប្រជាជាតិស្តីពីជីវៈចម្រុះក្រសួងបរិស្ថានក្រោមប្រធានបទ “ជីវ:ចម្រុះរបស់យើង អាហារយើង សុខភាពរបស់យើង”នៅឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគីរី៕