ខ្ទេចគ្មានសល់ រថយន្ត០៣គ្រឿង បុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០

0
348

ស្រុកកំពង់សីលា-(ដំណឹបឋម) មានគ្រោះថ្នាក់ចរាចរណ៏រថយន្ត០៣គ្រឿង បុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀលថ្ងៃ៩ឧសភា២០១៩នេះ ចំពេលមេឃមានភ្លៀង ។ តាមរបាយការណ៏បឋមពីសមត្ថកិច្ចថា គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើង រវាងរថយន្ត កុងតឺន័រនិងរថយន្តដឹកខ្សាច់ថ្ម ចំនួុន០៣គ្រឿង បណ្តាលអោយមនុស្សប្រុសចំនួន០៣នាក់រងរបួុសធ្ងន់ ។ ភ្លាមៗគេនៅមិនទាន់ដឹងពីឈ្មោះជនរងគ្រោះនិងហេតុការណ៏ជាក់ស្តែងយ៉ាងណានៅឡើយ ស្របពេលដែលសមត្ថកិច្ចមូលដ្ឋានកំពុងអន្តរាគមន៌និងដោះស្រាយ៕(រូបភាពពីសមត្ថកិច្ចនិងរូបបន្ថែមពីប្រជាពលរដ្ឋ)

LEAVE A REPLY

Please enter your comment!
Please enter your name here