បង្ក្រាបទីតាំងជីករ៉ែមាសខុសច្បាប់៣កន្លែងនៅព្រះវិហារ ម្ចាស់អាជីវកររត់គេចខ្លួនបាត់ស្រមោល

0
406

(ព្រះវិហារ)៖ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

ទីតាំងល្មើសច្បាប់៣កន្លែងនេះ សមត្ថកិច្ចកំទេចរោងចំនួន៧កន្លែង លុបរណ្តៅចំនួន៥កន្លែងដក ហូតវត្ថុតាងរួមមាន៖ ម៉ាស៉ីនគោយន្ត៨គ្រឿង ម៉ាសុីនខ្យល់២គ្រឿង ឌីណាម៉ូ២គ្រឿង ម៉ាសុីនបុក២ ។
ដោយឡែកចំពោះម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់ស្រមោល។ ទីតាំងនេះ ត្រូវបាន បង្រ្កាបច្រើនដងហើយ ចំពោះម្ចាស់ទីតាំងក៏បានធ្វើកិច្ចសន្យាអប់រំជាច្រើនលើកផងដែរ តែហាក់ដូចពុំរាងចាលសោះ។ កន្លែងរុករករ៉ែមាសខុសច្បាប់នេះ ភាគច្រើនគឺលួចធ្វើនៅ ពេលយប់ស្ងាត់ ប៉ុន្តែលោកថាបើមានករណីម្ចាស់ទីតាំងរ៉ែមាសខុសច្បាប់ ដែលបាន ធ្វើកិច្ចសន្យាអប់រំរួចហើយ នៅតែប្រព្រឹត្តខុសច្បាប់លើកក្រោយៗទៀត និងចាត់ការតាមច្បាប់ដោយគ្មានការលើកលែងនោះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here