តៃកុងងងុយដេកបើករថយន្តដឹកស្រាបៀរកម្ពុជា​ រ៉េចង្កូតក្រឡាប់ចូលប្រឡាយ

0
408

ព្រះវិហារ៖ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩នេះ នៅលើផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០ស្ថិតនៅភូមិអូពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកស្រាបៀកម្ពុជា​មួយគ្រឿងបានរេចង្កូតរួចធ្លាក់ចូលក្នុងប្រឡាយក្នុងចំការកៅស៊ូបានបណ្ដាលឲ្យ​ក្រឡាប់តែម្ដង ចំណែកៃកុងនិងអ្នករួមដំណើររងរបួសស្រាល រឺឯស្រាបៀខូចខាតជាច្រើនកេះ ករណីខាងលើបណ្ដាលមកពីងោកមួយភាំងទប់ចង្កូតមិនទាន់។

ក្រោយពេលកើតហេតុក្រុមហ៊ុនបានយករថយន្ដមកសាងស្រាបៀ និង ស្ទូចរថយន្តក្រឡាប់ខាងលើយកមកជួសជុលវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here