ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ៥០នាទីថ្ងៃទី១២ ឆ្នាំ២០១៩ស្ថិតនៅចំណុច សំណង់ផ្ទះល្វែងកំពុងសាងសង់មួយកន្លែងស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផាន់ ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំមុខរបរកម្មការិនីសំណង់ មានស្រុកកំណើតនៅភូមិថ្នលបំបែក ឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖មុនពេលកើតហេតុ
អ៊ុំម្ចាស់ផ្ទះឈ្មោះជា វេន បានឃើញជនរងគ្រោះយករទេះ១ទៅអូសដាក់ឥដ្ឋដើម្បីឲ្យជាងរាបផ្ទះរួចក៏អូសមកដល់ចំណុចខ្សែភ្លើងនោះក៏ដាក់រទេះហើយជើងរទេះដាក់ចំខែ្សភ្លើងធ្វើឲ្យរលាត់ជ័រខាងក្រៅក៏ឆក់ដួលស្លាប់តែម្តង។បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ៕