បាញ់មិនអាសូរមនុស្សសោះ!!! រន្ទះបាញ់៥នាក់ មនុស្ស៣នាក់របួសធ្ងន់ស្រាល ចំណែក២នាកទៀតស្លាប់ ខណៈកំពុងដើរដកផ្សិត

0
536

ខេត្តពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចំងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះទាំង៥នាក់មានឈ្មោះ៖១-សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនឹងកន្លែង)២-ណុប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតខ្មែរ ត្រូវជាប្រពន្ធ (ស្លាប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

៣-ហុីម យៈ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ។

៤-សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល)

៥-ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) ទាំង៣នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នសាកសពជនេងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here