សមត្ថកិច្ចថៃ​ចាប់បញ្ជូនសង្ឃ​​ក្លែងក្លាយជនជាតិខ្មែរចំនួន៣​នាក់​ មក​អោយសមត្ថកិច្ចកម្ពុជា

0
459

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ជន​ក្លែងខ្លួន​ជា​សង្ឃ​ចំនួន​៣​នាក់​មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ ដែល​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្ត​ស៊ី​សាកេ​ត ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ ។
ជន​ក្លែងខ្លួន​ជា​សង្ឃ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ទត វឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ម្សា​គ្រង ឃុំ​ម្សា​គ្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ២-​ឈ្មោះ ប៉ក់ ភេ​ន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា និង​៣-​ឈ្មោះ សេង សុវណ្ណ​រិ​ទ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។
បច្ចុប្បន្ន ជន​ក្លែងខ្លួន​ជា​សង្ឃ​ទាំង​៣​នាក់​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​វិញ​ហើយ ៕ប្រភពFB ដោយ តារារ៉ាយ 

LEAVE A REPLY

Please enter your comment!
Please enter your name here