ព្រះមហាក្សត្រយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​

0
383

ភ្នំពេញ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចេញពីប្រទេសកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ ​។

LEAVE A REPLY

Please enter your comment!
Please enter your name here