ជនជាតិចិនមួយក្រុមបើកឡានប្រដេញគ្នាជ្រុលទៅបុកដើមឈើ រួចធ្លាក់ចូលទៅក្នុងដៃទន្លេ នៅកោះពេជ្រ

0
574

ភ្នំពេញ: កាលពីវេលាម៉ោង៤ៈ១៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន មានករណីជនជាតិចិនប្រុសស្រី ៤នាក់ បើករថយន្តលឿន ប្រដេញគ្នា ក៏ជ្រុលចង្កូតធ្លាក់ចូលដៃទន្លេ រងការខូចខាតរថយន្តយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរយ៉ាងលឿន ប្រដេញគ្នាជាមួយរថយន្ត CAMRY មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតបុករបងឃាំង និងដើមឈើ ធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឲ្យរថយន្តរងការខូចខាត និងបែកកង់ខាងស្ដាំទៅមុខលែងរួច។ ចំណែកឯភាគីរថយន្ត CAMRY មិនបានឈប់ទេ បានបើកចេញទៅបាត់តែម្តង។ រថយន្តបង្ក បានសម្របសម្រួល ដោយចេញសងសំណងថ្លៃខូចខាត ជាមួយម្ចាស់ទីតាំង ដើម្បីបញ្ចប់រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here