បើកឡានលឿនជ្រុលចង្អូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រទ្បាប់ ស្លាប់ និងរបួស ៤នាក់ នៅព្រះសីហនុ

0
378

ព្រះសីហនុ៖ កាលពី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវទៅក្រុមហ៊ុនយិះជៀ ត្រង់ចំណុចកណ្តាលព្រៃស្ងាត់ ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ៣នាក់។

ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។

រថយន្តខាងលើ ម៉ាក LEXUSRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-8569 បើកបរដោយជនជាតិចិនមានគ្នាចំនួន០៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ ដោយសារស្ថានភាពផ្លូវកោងរថយន្តមានល្បឿនលឿនទាញចង្កូតមិនផុតក៏ធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់តែម្ដង។ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here