ជប៉ុន​​ទៅមើលស្ពាន​អ្នក​លឿង ដែលគេជិះ​បុករងការខូចខាតដើម្បីជួសជុលឡើងវិញ

0
434

ក្រោយ​ស្ពាន​អ្នក​លឿង ឬ​ស្ពានត្សឹបាសា ដែល​ជា​អំណោយ​ជប៉ុន​ជូន​ចំពោះ​ប្រជាជាតិ​កម្ពុជា បាន​រងការ​ខូចខាត​ជា​ខ្លាំង ដោយ​សារ​មាន​អ្នក​ជិះ​រថយន្ត​បុក​មួយទំហឹង​រហូត​បែកបាក់បង្កាន់ដៃ​ដល់ថ្នាក់ពលរដ្ឋឃើញទើសភ្នែក និង​រិះគន់ឡើងចាស់ដៃ។


បើ​តាម​ការ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុកពីសំណាក់មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រោយ​ឮដំណឺង​ដូច្នេះខាង​ទីភ្នាក់ងារជប៉ុន JICA បាន​នាំ​កម្លាំង​ទៅចុះត្រួតពិនិត្យ​កន្លែង​ខូចខាត និង​គ្រោង​សាងសង់​ឲ្យ​ស្អាត​ឡើង​វិញក្នុងពេលដ៏ឆាប់ខាងមុខ កុំឲ្យ​ពលរដ្ឋ​កម្ពុជា​ឃើញទើសភ្នែក​និងមានការ​អន់ចិត្តឃើញស្ពាន​តម្លៃ ១០០ លានដុល្លារ​ជប៉ុន​ខំជួយសាងសង់យ៉ាង​ស្អាត ទៅជាខូចខាតបាត់បង់សោភ័ណភាព​បែប​នេះ។

នៅ​ស្ពាន​នេះ ​មាន​កន្លែង​ខូច​ខាត​ដោយ​គ្រោះ​ថ្នាក់​ដល់​ទៅ​៣​កន្លែង ហើយ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ​មើល​ហើយ​ទើស​ភ្នែក​ជា​ខ្លាំង ត្បិត​អី​ស្ពាន​នេះ​ពិត​ជា​ស្រស់​ស្អាត ​មិន​គួរ​ណា​មាន​កន្លែង​បែក​បាក់​យ៉ាង​នេះ ​ហើយ​នៅ​មិន​ទាន់​ជួសជុល​នោះ​ទេ។

បើ​តាម​លោក អ៊ុន សុធា​ ប្រធាន​មន្ទីរសាធារណៈការ ​និង ​ដឹកជញ្ជូន​ ខេត្ត​ព្រៃវែង ​បញ្ជាក់​ថា​ ស្ពាន​អ្នក​លឿង​ គ្រប់គ្រង​ដោយ​នាយកកដ្ឋាន​ ផ្លូវ​ល្បឿន​លឿន ​របស់​ក្រសួង​សាធារណះការ​ និង​ដឹក​ជញ្ចូន​ រី​ឯ​ខាង​ពិនិត្យ​មើល​ការងារ​បច្ចេកទេស​ខាង​ភាគី​ ជប៉ុន ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ ​ស្ពាន​នេះ​ ប្រើ​គ្រឿង​បន្លាស់​សុទ្ធ​តែ​នាំ​ពី​ជប៉ុន​មក ​ដូច្នេះ​ត្រូវ​ប្រើ​ពេល​យូរ​ទើប​ដឹក​ដល់​កម្ពុជា ខណៈ​ដែល​រឿង​កាន់​តែ​ធ្វើ​ឱ្យ​យូរ​ទៀត​នោះ ​គឺ​អ្នក​បង្ក​ក៏​មិន​បាន​ចូល​ខ្លួន​ដោះ​ស្រាយ​ដែរ ព្រោះ​សំណង​នៃ​ការ​បុក​ស្ពាន​នេះ​ក៏​ច្រើន​ខ្លាំង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here