ឈាមស្រែកស្បែកហៅ!!ចាប់ខ្លួនបានហើយឃាតករដែល រំលោភសំលាប់ក្មេងស្រីអាយុ០៩ឆ្នាំ រួចយកសពបោះចូលទឹកស្រះ

0
514

ព្រៃវែង៖ កុមារី​ម្នាក់​ទៀត​ហើយ​ត្រូវ​បានឃាតករ​ចាប់​​រំលោភ និង​សម្លាប់​ចោល​ទម្លាក់​ទឹក​យ៉ាង​អាណោចអាធ័ម​ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកវាលចម្ងាយ៦៥០​​ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

កុមារី​រងគ្រោះ​មាន​ឈ្មោះ ហុង ស្រីដាវ អាយុ ៩ឆ្នាំ ជាសិស្ស​នៅ​សាលាបឋម​សិក្សកោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ ​

កុមារី​ត្រូវគេ​ចាប់​រំលោភ​រួច​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅវេលា​យប់​ម៉ោង ៨ ​ថ្ងៃ ៤រោច​ ខែ​ ពិសាខ ​ឆ្នាំកុរ ​ឯកស័ក ​ពុទ្ធសករាជ ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២២​ ខែ​ឧសភា ឆ្នាំ ២០១៩ ហើយ​សព​​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា​ឆ្នាម២០១៩ម្សិលមិញនេះ។

មិនបានមួយថ្ងៃផង រហូតដល់ពេលនេះ សម្ថកិច្ចកីបាន ចាប់ ឃាតករដ៏សាហាវយង់ឃ្នងម្នាក់ដែល បានធ្ចើសកម្មភាពរំលោភលើក្មេងស្រីម្នាក់ ហើយបានសម្លាប់ រួចយកទៅទម្លាក់ក្នុងស្រះទឹក ហើយយកឈើ២កំណាត់ដោតខ្វែង ខ្ទាស់ក ព្រោះខ្លាចសាកសពអណ្តែតឡើង ប៉ុន្តែទីបំផុត សាកសពអណ្តែតឡើងលើ ទើបសមត្ថកិច្ចរកឃើញ និងចាប់ខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យល្មោភកាម មានឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣​៥ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង១៥នាទី ជនសង្ស័យឈ្មោះផ្លុង​ ហុកលី បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ក្មេងស្រីរងគ្រោះ ពេលនោះជនសង្ស័យក៏បានបបួលក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែបជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបន្តថា លុះមកដល់វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ដោយមិនឃើញក្មេងរងគ្រោះមកជាមួយនោះទេ ឃើញដូច្នេះ ជីដូនក្មេងស្រីរងគ្រោះក៏បានសួរជនសង្ស័យថា “ចៅរបស់គាត់​ទៅណា?” ពេលនោះជនសង្ស័យបានឆ្លើយថា “ចៅរបស់យាយ មិនបានទៅជាមួយខ្ញុំទេ” ភ្លាមនោះ ជីដូនក្មេងស្រីរងគ្រោះបានស្រែកហៅអ្នកជិតខាងដើរកចៅស្រីទាំងយប់ ប៉ុន្តែរកមិនឃើញនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here