ឯកឧត្តម ឃួង ស្រេង អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានីខណ្ឌអាណត្តិទី៣នៅខណ្ឌព្រែកព្នៅ

0
544

ភ្នំពេញ៖ នាព្រឹកថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញនិងជាប្រធាន ក្រុមការងារពង្រឹងខណ្ឌព្រែកព្នៅបានបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣ ដែលបានធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងបានបន្តដឹកនាំដង្ហែក្បួន ឃោសនារកសំលេងឆ្នោតនៅតាមមូលដ្ឋានខណ្ឌព្រែកព្នៅ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បាជួបសំណេះសំណាលសមាជិកបក្សទាំងអស់ ហើយក៏ មានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែទទួលបានជ័យជម្នះរាល់ការបោះឆ្នោត។ការដែលទទួលបាននូវភាពជោគជ័យនេះដោយសារតែការដឹកនាំរបស់សម្ដេចតេជោធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរចាប់តាំងពីភូមិរហូតដល់សង្កាត់ខណ្ឌ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានសូមឲ្យអង្គបោះឆ្នោតត្រៀមខ្លួន ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣នាថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបន្តថាបេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោតត្រូវតែទទួលខុស ត្រូវគ្រប់គ្រងសតិអារម្មណ៍វត្តមានថែទាំសុខភាពពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំហ្មត់ចត់ដើម្បីពង្រឹងការចងចាំថែមទៀតអំពីនីតិវិធីបោះឆ្នោតនិងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here