យើងដឹងហើយសម័យនេះ គឺពេញនិយមណាស់សម្រាប់ពុកម្តាយដែលតែងតែឲ្យកូនរបស់ខ្លួនលេងទូរស័ព្ទ ជាពិសេសនៅពេលដែលលួងមិនបាត់ច្រើនតែឲ្យមើលតុក្កាមើលចំរៀងនឹងអ្វីផ្សេងទៀត ។
ការបណ្តោយអោយកូនមើលទូរស័ព្ទនេះគឹចាប់តាំងតែពីពេលដែលកូនចេះមើល ពេលគឺតាំងពីអាយុមួយឆ្នាំជាងហើយមើលជាច្រើនម៉ោងទាំងយប់ឬថ្ងៃ។ តើការធ្វើបែបនេះ មានផលអាក្រក់អ្វីខ្លះដល់កូន? និងប៉ះពាល់អ្វីខ្លះ?
អង្គការសុខភាពពិភពលោកបាននិយាយថា ចំពោះក្មេងអាយុចាប់ពី ២ទៅបួនឆ្នាំមិនគួរ អោយមើលទូរស័ព្ទ លើសពី១ម៉ោងក្នុងមួយថ្ងៃទេចំណែកក្មេងអាយុត្រឹមមួយឆ្នាំគឺហាមដាច់ខាងមិន អោយមើលសោះ តែម្តង។
ព្រោះហេតុអ្វី? តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្មេងក្រោមបួនឆ្នាំដែលមើលទូរស័ព្ទជាងមួយម៉ោងក្នុងមួយថ្ងៃនឹងធ្វើអោយខួរក្បាលរបស់ពួកគេចុះខ្សោយ ក្នុងការទទួលយកអ្វីដែលថ្មី ធ្លាក់ចុះសមត្ថភាពនៃការគិតនៅពេលដែលធំឡើង និងមានបញ្ហាភ្នែកដោយសារពន្លឺទូរស័ព្ទ បានប៉ះនិងឆ្លុះចូលទៅក្នុងកោសិការភ្នែកខាងក្នុង ព្រោះជាកោសិការតូចខ្ចី។
ក្រៅពីនេះការទំនាក់ទំនងក្នុងសង្គមនឹងមានការធ្លាក់ចុះ ការយល់ដឹងពីសង្គមក៏ធ្លាក់ចុះ និងជះផល់អាក្រក់ដល់ខួរក្បាល សុខភាពនិងការត្រិះរិះពិចារណា។ អ្វីដែលសំខាន់គឺពន្លឺទូរស័ព្ទ អាចនឹងបំផ្លាញអោយខូចភ្នែក ឆាប់ចាស់មុនអាយុខួរសុខភាពខួរក្បាលសុខភាពដោយសារការស្រូបនៃពន្លឺ និងបច្ចេកវិទ្យា៕