ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យទី២៦ឧសភា ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើឡើងថា ថ្ងៃនេះជា ថ្ងៃពិសេសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌក្រុងរាជធានី។
ការងារនេះ ក្នុងនាមអាជ្ញាធរដែនដីអនុវត្តតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃគឺអាជ្ញាធរដែនដីបានធ្វើការងារធំៗមួយចំនូនធំ ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសទៅដល់អង្គបោះឆ្នោតទាំងមូល។ជាក់ស្តែងថ្ងៃនេះ អង្គបោះឆ្នោតបានដំណើរការទៅដោយរលូនដោយថ្ងៃនេះ ជាថ្ងៃដែលយើងបានរិតបន្តឹងលើផ្នែកសន្តិសុខជាងថ្ងៃធម្មតា។ បានន័យថារាល់ថ្ងៃយើងបានរិតបន្តឹងមានសន្តិសុខល្អប្រសើរហើយ ប៉ុន្តែថ្ងៃនេះ យើងរិតបន្តឹងអោយបានខ្លាំងឡើងបន្ថែមទៀត។ ដូច្នេះបញ្ហាសន្តិសុខមិនមាន បញ្ហាអ្វីដែលរំខានទៅដល់ ការបោះឆ្នោតនោះទេ។
ឯកឧត្តម បន្តថានៅភ្នំពេញមានការិយាល័យបោះឆ្នោតចំនូន១៤ការិយាល័យ ដោយយើងមាន១៤ខណ្ឌ ហើយអង្គបោះឆ្នោតត្រូវបោះចំនួន២សន្លឹកក្នុងនោះបោះឆ្នោតថា្នក់ខណ្ឌមួយសន្លឹកនិងបោះឆ្នោតថ្នាក់រាជធានីមួយសន្លឹកដោយមានសមាជិកជាអង្គនោះឆ្នោតចំនួន៨៩៩រូប ។
ដោយឡែកនៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះយុគន្ធរក្នុងរាជធានីភ្នំពេញលោកនុតសុខុមអនុប្រធានគជបនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យ មើលស្ថានភាពនិងដំណើរការនៃការបោះឆ្នោតក៏ដូចជាបរិយាកាសបោះឆ្នោតនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតផងដែរនៅការិយាល័យបោះឆ្នោតលេខ០០១៣។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត.ក្រុង.ស្រុក.
ខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩សមាជិកក្រុមប្រឹក្សាត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតអសកលមិនចំពោះដោយសេរីត្រឹមត្រូវយុត្តិធម៏តាមវិធីបោះឆ្នោតជាសម្ងាត់។សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងគឺជាអង្គបោះឆ្នោត។សូមជំរាបថា៖នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីមានចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុប១៣៤៣រូបស្រី៥៣៧រូប។ចំណែកគណបក្សនយោបាយទាំង៦ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសញ្ជាតិកម្ពុជា។គណបក្សនិមួយៗបានដាក់បេក្ខជនរបស់ខ្លួនតាមមណ្ឌលនានាតាមលទ្ធភាពរបស់ខ្លួន។
តាមការវាយតំលៃរបស់គជបគឺតាំងពីចាប់ដំណើរការឃោសនាបោះ ឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតគឺ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរនិងដោយរលូនធានាបានភាពត្រឹមត្រូវសេរីយុត្តិធម៌ស្របតាមគោលការលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញនូវផែនការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈទូទាំងរាជធានីភ្នំពេញក្នុងគោលបំណងធានាអោយការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្ងប់ស្ងាត់និងរៀបរយល្អ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត.ក្រុង.ស្រុក.ខណ្ឌអាណត្តិទី៣បានប្រព្រឹត្តទៅក្រោមការពិនិត្យនិងសង្កេតការណ៏ពីអង្គការសង្គមស៊ីវិលស្ថាបន័ឯករាជនិងតំណាងគណបក្សនយោបាយក៏ដូចអ្នកសារពត៌មានរាប់ពាន់នាក់។ការបោះឆ្នោតបានចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៥រសៀលថ្ងៃអាទិត្យទី២៦ឧសភា៕