ពិតជាស្អាត់ណាស់ក្ងោកហោះ ជាចុល្លព្រឹក្សមួយកំពស់ ២ ទៅ ៤ម មាន ឬសគ្មានបន្លាលើធាង មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេដាំដើមនេះគ្រប់ស្រុកក្តៅនៃសកលលោក។
នៅស្រុកខ្មែរយើង និយមដាំដើមនេះលើវិថីនានា ក្នុងក្រុងធំៗនៃប្រទេស សម្រាប់លំអដោយផ្ការធំៗពណ៌លឿង ឬក្រហមភាវ។ ផ្កា ស្លឹក សំបក ឬស សម្រាប់ធ្វើថ្នាំ។ គេស្ងោរផ្កាផឹក ដើម្បីឲ្យបាត់ក្អក ឬមួយបញ្ចុះព្រូនចេញ។ ស្លឹកជាថ្នាំបញ្ចុះ ឬសម្រាប់រំលូតកូន។ សំបកជាថ្នាំ ធ្វើខែរដូវស្រ្តីឲ្យទៀងទាត់។ ឬសកិនល្អិតដូចម្សៅ សម្រាប់ព្យាបាលរោគស្កន់កូនក្មេង៕
ប្រភព pressnews ដោយ តារារ៉ាយ