ក្រុមហ៊ុន Huawei ក៏សម្រេចទាញយក OS ចាស់ ដែលខ្លួនសម្ងំអភិវឌ្ឍតាំងពីឆ្នាំ ២០១២ គឺLongMeng OS មានចំណុចខ្លាំងមួយ

0
458

ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​ក្រុមហ៊ុន​អាមេរិក Google កំពុង​បិទ​ផ្លូវ​មិន​ឲ្យ Huawei ទទួល​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិ Android ​ដំណោះស្រាយ​ដ៏​សមប្រកប​មួយ​របស់​ក្រុមហ៊ុន​ចិន​ក៏​សម្រេច​ទាញ​យក​ OS ចាស់ ដែល​ខ្លួន​សម្ងី​អភិវឌ្ឍ​តាំង​ពី​ឆ្នាំ ២០១២ ​មក​កំណត់​ឲ្យ​អតិថិជន​ត្រៀម​បាន​ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ។

HongMeng OS ​ត្រូវ​បាន​គេ​រាយការណ៍​នឹង​មិន​ឲ្យ​បរាជ័យ​ដូច​គន្លង​ចាស់​របស់​ប្រព័ន្ធ​ប្រតិបត្តិ BlackBerry OS, Windows Phone និង Tizen របស់​ក្រុមហ៊ុន​យក្ស​មួយ​ចំនួន​ដែល​ធ្លាប់​អភិវឌ្ឍ​កន្លង​មក​នោះ​ឡើយ។ OS របស់​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន ​ប្លែក​ពី OS ​ដទៃ ពោល​គឺ​នៅ​តែ​បន្ត​គាំទ្រ​រាល់​បណ្តា​កម្មវិធី-ហ្គេម​មាន​ប្រើប្រាស់​លើ Android បាន​ដដែល គ្រាន់​រាល់​ការ​ទាញ​យក [Download] តម្រូវ​ឲ្យ​ប្រើប្រាស់​កម្មវិធី App Gallery ជំនួស Play Store របស់ Google ។

បញ្ហា​ដែល​អាច​នឹង​ប្រឈម​សម្រាប់​អតិថិជន​អ្នក​កាន់​ស្មាតហ្វូន​ Huawei គឺ​លំបាក​ត្រង់​មិន​អាច​ភ្ជាប់​ដំណើរ ការ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ធំៗ​មួយ​ចំនួន​របស់​អាមេរិក​ដែល​រួម​មាន​ដូច​ជា YouTube, Twitter, Instagram និង WhatsApp ជា​ដើម។

លម្អិត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ចិន ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី​នេះ​កំណត់​ប្រើប្រាស់​ឈ្មោះ ‘HongMeng OS’ ជា​ជាង ‘Kirin OS’ ដូច​មាន​ការ​លើក​ឡើង​កន្លង​មក។ ម៉ូឌែល​ដំបូង​បង្អស់​ដែល​មាន​ប្រើប្រាស់​គឺ Huawei Mate 30 Pro អំឡុង​ចុង​ឆ្នាំ ២០១៩ ដោយ​គ្មាន​ទេ​ប្រព័ន្ធ Android 10 Q ខណៈ​ម៉ូឌែល​បន្ទាប់​អាច​ជា​ត្រកូល Huawei P40 នា​ឆ្នាំ ២០២០៕ ប្រភពSabay

LEAVE A REPLY

Please enter your comment!
Please enter your name here