ពិតជាសាហាវយង់ឃ្នងមែន !ប្រទះឃើញក្មេង២នាក់ ដេកស្លាប់ នៅតំបន់អូរត្រេះ ដែលគេសង្សយ័ថា ជាករណីរំលោភសំលាប់

0
466

ខេត្តព្រះសីហនុ៖ពត៌មានបឋម ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ៖ មានក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀតបានស្លាប់ សង្សយ័ថាមានឃាតករ រំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះ ស្ថិតនៅតំបន់អូរត្រេះសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃ២៩ឧសភា២០១៩នេះ ។

បើតាមស្ត្រីជាម្តាយថា កូនគាត់ទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ លក្ខ័ និងម្នាក់ឈ្មោះសុខ លី ហើយថាហេតុការណ៏នេះកើតឡើងពេលដែលមិនមានមនុស្សចាស់ជាសាច់ញាតិនៅជាមួយដោយជាប់រវល់ទៅធ្វើការ មានតែក្មេងៗនៅក្នុងផ្ទះ ។

ករណីនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏ជាក់នៅឡើយដោយរង់ចាំធ្វើការអង្កេតជាមុនសិន ជាមួយនឹងការស្វះស្វែងស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here