អ្នកទទួលទានផ្លែឡុងកុង នោះអ្នកនឹងទទួលអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

0
1323

ឡុងកុង គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម។ ហើយភាគតិចណាស់នៃពួកយើងដែលបាន ចាប់អារម្មណ៍ដឹងថា ក្រៅពីមានរសជាតិឆ្ញាញ់ហើយនោះ ការទទួលទានផ្លែឡុងកុងគឺល្អប្រសើរគួរឲ្យ កត់សម្គាល់ចំពោះសុខភាព។

១. ទប់ស្កាត់ជំងឺមហារីក

ឡុងកុង គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា polyphenols ដែលអាចជួយក្នុងការទប់ ស្កាត់ជំងឺជាច្រើន រួមបញ្ចូលទាំង ជំងឺមហារីក, ទឹកនោមផ្អែម, ជំងឺបេះដូង និងបញ្ហាសម្ពាធឈាមឡើងខ្ពស់។ សារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតដែលមានវត្តមានក្នុងផ្លែឡុងកុងជួយកម្ចាត់រ៉ាឌីកាល់សេរីពីក្នុងរាងកាយប្រយុទ្ធប្រឆាំងជាមួយជំងឺធ្ងន់ធ្ងរផ្សេងៗ។

២. ទប់ស្កាត់ជំងឺបេះដូង

សាច់នៃផ្លែឡុងកុង មានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាជំងឺបេះដូង ហើយថែម ទាំងអាចជួយទប់ស្កាត់បញ្ហាទល់លាមកផងដែរ។

៣. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

ផ្លែឡុងកុង ក៏ជាប្រភពដ៏ប្រសើរនៃ Niacin ឬវីតាមីន B3 ដែលចាំបាច់ក្នុងការបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ហើយកម្ចាត់ចោលនូវកូឡេស្តេរ៉ូលមិនល្អចេញពីក្នុងឈាម។

៤. ល្អសម្រាប់ប្រព័ន្ធសសៃប្រសាទ

ឡុងកុង ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B ហើយជាពិសេសនោះគឺ riboflavin ដែលល្អបំផុតដើរតួនាទី ក្នុងដំណើរនៃការបំលែងកាបូអ៊ីដ្រាតទៅជាថាមពលជួយរក្សានូវមុខងារនៃប្រព័ន្ធប្រសាទឲ្យមានលក្ខណៈប្រក្រតីត្រឹមត្រូវ។

 

៥. ល្អសម្រាប់ការលូតលាស់នៃឆ្អឹង

វីតាមីន A ដែលមានវត្តមានក្នុងផ្លែឡុងកុង គឺល្អចំពោះសុខភាពរាងកាយទាំងមូល ជាពិសេសកម្រិត នៃសារ ធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ វីតាមីន A ផ្ដល់លទ្ធផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះការលូត លាស់នៃឆ្អឹង។ មិនត្រឹមតែប៉ុណ្ណឺងទេ វីតាមីននេះក៏ជួយរក្សាមុខងារសសៃប្រសាទ និងខួរក្បាលផងដែរហើយធ្វើឲ្យអ្នកមើលឃើញកាន់តែច្បាស់,​ សុខភាពស្បែកល្អប្រសើរព្រមទាំងធ្វើឲ្យធ្មេញនិងសក់រឹងមាំថែមទៀត៕ប្រភពHealth.com

ប្រែសម្រួលដោយ៖ តារារ៉ាយ

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here