ទីក្រុងភ្នំពេញ នឹងក្លាយជាទីក្រុងគ្មានផ្សែងបារី

0
493

អាជ្ញាធរចាប់ធ្វើយុទ្ធនាការបំផុសការលុបបំបាត់ផ្សែងបារីនៅតាមទីសាធារណៈ ដើម្បីឆ្ពោះទៅសម្រេចគោលដៅឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងគ្មានផ្សែងបារីនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
មន្រ្តីសាលារាជធានីភ្នំពេញបានអៈអាងថា អាជ្ញាធរបានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីផលវិបាកនៃបញ្ហាផ្សែងបារីដល់ប្រជាពលរដ្ឋនៅគ្រប់ខណ្ឌទំាង១៤នៅទូទំាងរាជធានីភ្នំពេញ ដោយដើរបិទសារព្រមាន ពីគ្រោះថ្នាក់នៃការជក់បារីនិងស្រូបផ្សែងបារីពីគេ រួមទំាងចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករមិន តំាងបង្ហាញឬលក់ផលិតផលបារីនៅតាមទីសាធារណៈ។


ក្នុងឱកាសចុះធ្វើយុទ្ធនាការទីក្រុងគ្មានផ្សែងបារីនៅខណ្ឌចំការមននាព្រឹកថ្ងៃទី៣០ ខែឧសភានេះ លោកជុំ បូរិន នាយករងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលសាលារាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការនេះ
ដើម្បីអោយប្រជាពលរដ្ឋកាន់តែជ្រួតជ្រាបពីផលវិបាកនានាដែលបណ្តាលមកពីថ្នាំជក់ ហើយឈប់ជក់បារីនៅ តាមទីសាធារណៈ ដើម្បីធ្វើយ៉ាងឲ្យទីក្រុងនេះក្លាយជាទីក្រុងគ្មានផ្សែងបារីដែលជួយទាក់ទាញភ្ញៀវទេសចរផង និងលើកកម្ពស់សុខភាពសាធារណៈផង។

លោកបានបញ្ជាក់ថា ដើម្បីឆ្ពោះទៅធានាបានជោគជ័យរដ្ឋបានរាជធានីភ្នំពេញបានដាក់សារព្រមាន ធំៗហាមមិនអោយជក់បារីនៅតាមតំបន់ទេសចរណ៍កម្សាន្តនានានៅរាជធានីភ្នំពេញ ភោជ្ជនីយដ្ឋាន សណ្ឋាន និងគ្រឹះស្ថានសិក្សាជាដើម។ លោកបានបញ្ជាក់ថា ការជក់បារីបាននាំមកនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយមិនចំពោះតែអ្នកប្រើប្រាស់នោះទេសូម្បីតែអ្នកដែលបានស្រូប ផ្សែងពីគេក៏រងគ្រោះដល់សុខភាពធ្ងន់ធ្ងរផងដែរ។


យុវតីរិទ្ធី ចាវត្តី ជាសិស្សនៅវិទ្យាល័យជាស៊ីមបឹងកេងកងបានបង្ហាញអារម្មណ៍សប្បារីករាយដែលបានចូលរួមចំណែកក្នុងការជួយលុបបំបាត់បញ្ហាគ្មានផ្សែងបារីនៅរាជធានីភ្នំពេញ ព្រោះបានជួយ លើកកម្ពស់សុខភាពសាធារណៈដែលពុំបានស្រូបផ្សែងបារីពីគេ។

អាជ្ញាធររាជធានី ភ្នំពេញសង្ឃឹងថានឹងសម្រេចបានជោគជ័យក្នុងការប្រកាសជាទីក្រុងគ្មានផ្សែងបារីនៅពេលឆាប់ៗនេះ ខណៈដែលកាលពីពេលថ្មីៗកន្លងទៅនេះអង្គការសុខភាពពិភព លោកបានផ្តល់ពានរង្វាន់ទិវាពិភពលោកគ្មានផ្សែងបារីដល់សាលារាជធានីភ្នំពេញដោយបានចាត់ជាប្រតិបត្តិករឆ្នើមក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិផលថ្នាំជក់។ យោងតាមរបាយការណ៍ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់បាន ស្លាប់ដោយសារការប្រើប្រាស់ថ្នាក់ជក់និងស្រូបផ្សែងបារីពីគេ ដែលជាមធ្យមក្នុងមួយថ្ងៃមានរហូតដល់ជាង៣០នាក់ ដែលជាចំនួនមួយដ៏ខ្ពស់ជាងការស្លាប់ដោយសារជំងឺអេដស៏ និងគ្រោះថ្នាក់ចរាចរណ៍ទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here