រតនគិរី:យុវជនក្មេងខ្ចីម្នាក់ប្រាប់ម៉ែឪថាខូចចិត្តរឿងស្នេហ៍ ស្រាប់តែព្រឹកទ្បើងប្រទះឃើញចងករ លើដើមស្វាយចន្ទីស្លាប់បាត់ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនាវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះលោក លឹម គក់ ស្ថិតក្នុងភូមិសាយ៉ស់(លើ) ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ លឹម ណាក់ ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។
ដំណើររឿង៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៣ និង០០នាទីរសៀល ជនរងគ្រោះ បានប្រាប់ឪពុកម្តាយថា ខ្លួនមានវិបត្តិស្នេហា ហើយខ្លួនចង់ធ្វើអត្តឃាតខ្លួនឯងនិយាយរួច ជនរងគ្រោះ ក៏បានដើរចេញទៅក្រោយផ្ទះបាត់ រហូតដល់យប់ដោយបាត់កូនយូរពេក ឪពុកម្តាយ មានការសង្ស័យ ក៏បាននាំគ្នាដើររក តែរកមិនឃើញ។
លុះមកដល់ម៉ោងប្រហែល ៦ និង៣០នាទីព្រឹក ពួកគាត់បានបន្តដើរ រកជនរងគ្រោះម្តងទៀត ក៏ស្រាប់តែឃើញជនរងគ្រោះ បានធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន នៅក្រោមដើមស្វាយចន្ទីក្រោយផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសាកសព សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយចង.កប្រាកដមែន រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕