ឯកឧត្តម ឃួង ស្រេង ដាក់វិធានយ៉ាងម៉ឺងមាត់ ឲ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ឲ្យរបៀបរៀបរយ

0
516

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ជំរុញអោយអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលបញ្ហាសណ្តាប់ធ្នាប់ខូចសោ ភណ៌ភាពទីក្រុងជាពិសេសជាតំបន់សំរាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្ត។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះនៅរដ្ឋបាលរាជធានីដែលមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាទូកនេសាទ ទាំងអស់ត្រូវបានគេបណ្តេញ ចេញមកពីតាម ខេត្តក្បែរ ៗជធានី តែត្រូវបានមកប្រមូលផ្តុំគ្នានៅម្តុំមុខព្រះបរមរាជវាំងត្រើយខាងលិចទៅវិញ ឯកឧត្តមអភិបាល រាជធានីបញ្ជាក់បន្ថែមថា អាជ្ញាធរពាក់ព័ន្ធត្រូវមាន ចំណាត់ការចំពោះបញ្ហាខាងលើ ពីព្រោះ តំបន់ខាង លើជាកន្លែងដែលសំបូរភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទៅធ្វើដំណើរកំសាន្តនិងស្រូបខ្យល់អាកាសផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀតដូចជាការរៀប ចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ ពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍រាល់ថ្ងៃ ការដាក់វិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេសពីការទទួលខុសត្រូវមុខច្បាប់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញឯកឧត្តមឃួង ស្រេងបានមានវិធានការយ៉ាង ម៉ឺងម៉ាត់ លោកបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញ កើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហា មួយក្តៅគគុកដែលអាជ្ញាធរ ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here