ក្រសួងធនធានទឹក៖ ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម សូមបងប្អូនមានការប្រុងប្រយ័ត្នពិសេសរន្ទះបាញ់

0
733

ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមថា ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពីខ្សោយ​ទៅមធ្យម នៅរាជធានី និង​បណ្តា​ខេត្ត​ភាគខាងក្រោម ពិសេស​ខេត្ត​ជាប់ព្រំប្រទល់ប្រទេស​វៀតណាម។

ការ​ជូនដំណឹង​ខាងលើ​នេះ បន្ទាប់ពី​ក្រសួង​បាន​តាមដាន​ឃើញថា​ប្រព័ន្ធ​សម្ពាធ​ទាប​ដែលបាន​កកើត​កន្លងមក នៅតែ​បន្ត​ស្ថិតនៅ​លើ​តំបន់​អាងទន្លេមេគង្គ​ចំណុច​ព្រំប្រទល់​ប្រទេស​ថៃ និង​ឡាវ។ ដោយឡែក​កម្ពុជា ក៏បាន​ទទួលចំណែក​ពី​ប្រព័ន្ធ​សម្ពាធទាប​នេះ​ផងដែរ គួបផ្សំ​នឹងខ្យល់​មូសុង​នីរតី​ខ្សោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here