អ្នកនាំពាក្យសាលាក្រុងបញ្ជាក់សារជាថ្មី៖ សូមសារធារណៈជនកុំភាន់ច្រឡំតាមអ្វីដែលមនុស្សមួយចំនួនលើកឡើងជាដាច់ខាត អំពីអំពីគម្រោងកែលំអច្រាំងដៃទន្លេបាសាក់

0
798

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងថាគម្រោងកែលម្អដៃច្រាំង ទន្លេបាសាក់ ដើម្បីឲ្យច្រាំងខាងលិច ស្របជាមួយច្រាំងខាងកើត ក្នុងគោលបំណងបង្កើនសោភ័ណភាព និងឈានទៅស្ថាបនាផ្លូវថ្មើរជើងចាប់ពីតំបន់កោះពេជ្រ រហូតដល់គល់ស្ពានច្បារអំពៅនោះ ពុំមានការ កែប្រែអ្វីនោះឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែសិក្សាដើម្បីអនុវត្តគម្រោងនេះ។

លោក ម៉េត មាស ភក្តី សូមប្រកាសអំពាវដល់សាធារណជនឲ្យដឹងថាសូមកុំមានការសង្ស័យពីសកម្មភាព ទាំងឡាយរបស់អាជ្ញាធរ តាមរយៈការបង្ហោះវីដេអូរបស់គណបក្សពន្លឺថ្មី ដែលចោទប្រកាន់ថាអាជ្ញាធរបើក ដៃឱ្យមានចាក់ដីតាម ដៃទន្លេបាសាក់ នៅមុខផ្សារទំនើបអ៉ីអន គឺថាអាជ្ញាធររាជធានីភ្នំពេញ បានកំពុងអនុវត្ត គម្រោងដដែលដែលពុំមានការប្រែប្រួលឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថាសូមប្រជាពលរដ្ឋត្រូវមានទំនុកចិត្តទៅលើអាជ្ញាធររាជធានី ភ្នំពេញ គឺអាជ្ញាធរអត់មានការប្រែប្រួលអ្វី ក្រៅពីការបញ្ចេញប្លង់ ជម្រាបជូននិងសេចក្តីប្រកាសព័ត៌មាននោះ ទេ។ អាជ្ញាធរនឹងធ្វើសួនច្បារ ផ្លូវថ្មើជើង ព្រមទាំងដាក់ភ្លើងដើម្បីបំភ្លឺ ហើយនៅចំពោះមុខអាជ្ញាធរបានជីក ស្តារផ្លូវទឹកដែលកំពុងតែមាន ស្រាប់ឱ្យមានលក្ខណៈល្អប្រសើរជាងមុន ដើម្បីឱ្យចរន្តទឹកហូរបានល្អជា បណ្តោះអាសន្ន និងចំពោះមុខផងដែរ។

លោក ម៉េត មាស ភក្តី ក៏បានអំពាវនាវសូមកុំឱ្យប្រជាពលរដ្ឋនានា មានការភាន់ច្រឡំទៅលើការលើកឡើង ពីសំណាក់បុគ្គល ឬក្រមណាមួយដោយមានការចោទប្រកាន់មកលើអាជ្ញាធរថាមិនអនុវត្តតាមសេចក្តីជូន ដំណឹងលើបញ្ហាចាក់ដីតាមដៃទន្លេបាសាក់។

បន្ថែមពីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមថាសូមកុំមានការព្រួយបារម្ភគឺអ្វីៗ ដូចនៅក្នុងប្លង់ ដូច្នេះអាជ្ញាធរនឹងធ្វើការរៀបចំផ្លូវទឹករហូតដល់៥៥ម៉ែត្រ ប៉ុន្តែនៅចំពោះគឺអាជ្ញាធរត្រូវតែ រក្សាទំនប់ ដើម្បីដាក់គ្រឿងចក្រចូលក្នុងការបុកស៊ីផាយទប់ដីធ្វើច្រាំងទន្លេ ក្នុងលក្ខណៈបច្ចេកទេស។ ដូច្នេះនៅចំពោះគឺសម្លឹងមកឃើញ ស្ថានភាពអញ្ចឹងហើយ ប៉ុន្តែទៅមុខទៀតនឹងធ្វើឱ្យទំហំចរន្តផ្លូវទឹកមាន ទំហំរហូតដល់៥៥ម៉ែត្រ ដូចប្លង់គំនូសដែលសាលារាជធានីភ្នំពេញបានផ្តល់ជូន។

សូមជំរាបថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ សាលារាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីប្រកាសព័ត៌ មានថា «កុំឱ្យបងប្អូនប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ រដ្ឋបាលរាជធានីភ្នំពេញសូមគូសបញ្ជាក់ជូន ថា ការចាក់បំពេញដីនេះ គឺក្នុងគោលបំណងកែលំអថ្នាំងដៃទន្លេបាសាក់ ឱ្យប្រាំងខាងលិចស្របនឹងច្រាំងខាង កើត ដើម្បីធានាបាននូវសោភណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រដល់ គល់ស្ពានព្រះមុនីវង្ស (ហៅស្ពានច្បារអំពៅ) ដូចមានគំនូសប្លង់ភ្ជាប់មកជាមួយ»៕ ប្រភពFreshnews ដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here