ក្រុមហ៊ុនជប៉ុនជួយបំពាក់អំពូលភ្លើងទំនើប ៥ពាន់ ដើម្បីសោភ័ណទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗនេះ

0
1355

ក្រុមហ៊ុនមីណេបៀររបស់ប្រទេសជប៉ុន នឹងជួយបំពាក់អំពូលភ្លើងទំនើប ៧ពាន់ ដើម្បីបង្កើនសោភ័ណ ភាពរាជធានីភ្នំពេញ និងខេត្តសៀមរាប  ក្រុមហ៊ុននេះគឺជារោងចក្រផលិតម៉ូឌ័រនៅក្នុងប្រទេសកម្ពុជា បានប្រកាសជួយដាក់អំពូលភ្លើងចំនួន៧ពាន់អំពូល នៅតាមដងផ្ឡូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប  ក្នុងនោះដែរ រាជធានីភ្នំពេញ ទទួលបានចំនួន ៥ពាន់អំពូលនិងនៅខេត្តសៀមរាបចំនួន ២ពាន់អំពូល ។

ការប្រកាសពីការជួយពង្រាយអំពូលភ្លើងតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ បានធ្វើ ឡើងដោយលោក យ៉ូស៊ីហ៊ី សា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀរ មីតស៊ុមី ក្នុងពេលលោកអញ្ជើញចូលជួយបសម្តែងគួសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ខាងក្រុម ហ៊ុនមីណេបៀ ដែលបានជួយដល់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រុមហ៊ុន បន្តជួយដាក់ អំពូលភ្លើងនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត ។ ដោយសារតែក្រុមហ៊ុនមីណេបៀ បានចូលរួម ចំណែក បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា សម្តេចតេជោ ក៏បានណែនាំឲ្យក្រុមហ៊ុននេះ បន្តជួយអភិវឌ្ឍន ធនធានមនុស្សនៅកម្ពុជា ៕

ប្រភពពីangkorfresh  រៀបរៀងដោយ៖ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here