ប៉ូលីស ចាប់ខ្លួនប៉ូលីសសក្តិ៤កន្លះម្នាក់បញ្ជួនទៅតុលាការ ខណៈ ស្រវឹងស្រាបើករថយន្ត បុករៈម៉ូតូ២គ្រឿងស្លាប់ មនុស្សម្នាក់នៅខណ្ឌសែនសុខ

0
515

ភ្នំពេញ: មន្ដ្រីនគរបាលសក្តិ៤កន្លះម្នាក់ ដែលបានបើករថយន្ដបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស បានចូលខ្លួនដោះស្រាយ ហើយត្រូវបានស្នងការនគរបាលក្រុង បញ្ជារអោយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ខណ:ក្រុមគ្រួសាrជាអ្នកចេញមុខសងសំណងទៅជនរងគ្រោះបន្ថែម។


ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយកើតហេតុមន្ដ្រីនគរបាលនោះ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here