បុរសម្នាក់មានស្រីថ្មី នាំយកមករស់នៅនែបនិត្យស្នេហា ផ្អែមល្ហែម ក្បែរ នឹងបញ្ឈឺប្រពន្ឋដើម ទ្រាំមិនបានផ្ទុះហិង្សា គប់ផ្លោងដុំថ្ម ដាក់គ្នា

0
497

ភ្នំពេញ: បុរសជាអ្នកលក់សាច់ឆ្កែម្នាក់ បន្ទាប់ពីមានប្រពន្ធមានកូនក្នុងពោះ៧ខែ បានលួចទៅមានស្រីថ្មីចុះចោលផ្ទះជាង១ឆ្នាំ បានកូនស្រីអាយុ២ខែម្នាក់ នាំនាងមករស់នៅផ្ទះក្បែរប្រពន្ធដើម រួចនែបនិត្យបញ្ឈឺចិត្ត រហូតប្រពន្ធទ្រាំលែង ក៏ផ្ទុះកំហឹងជេរបញ្ចោរគ្នា ផ្អើលដល់សមត្ថកិច្ច ហៅទៅធ្វើការអប់រំ។

ហេតុការណ៍នេះ បានកើតឡើកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសំណង់មិនរាបរយជាប់មាត់ទន្លេសាប ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បុរសជាប្តីឈ្មោះ មិន ពៅ អាយុ៣៥ឆ្នាំ មុខរបរលក់សាច់ឆ្កែ មានប្រពន្ធដើម ឈ្មោះ នួន វ៉ិត អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុសម្នាក់អាយុ១១ខែ និងមានប្រពន្ធចុងឈ្មោះ ហៃ ស្រីណាក់ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រីម្នាក់ អាយុ២ខែ អ្នកទាំង៥ ស្នាក់នៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមស្ត្រីជាប្រពន្ធដើម បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរួមរស់ជាមួយប្តីកំហូចខាងលើអស់រយ:ពេល៥ឆ្នាំមកហើយ ដោយមិនបានរៀបអាពាហ៍ពិពាហ៍នោះទេ រហូតដល់នាងមានកូនប្រុស ក្នុងផ្ទៃ៧ខែ លោកប្តីកំហូចរបស់នាង បានរត់ចោលទៅនៅរួមរស់ជាមួយស្រីថ្មី ដែលជាប្រពន្ធចុងបាត់ស្រមោលរហូតបានប្រមាណជាង១ឆ្នាំ នៅពេលដែលកូនប្រុសសម្រាលរួច មានអាយុ១១ខែ ទើបលោកប្តីកំហូចខាងលើ នាំនាងជាប្រពន្ធចុងរួមទាំងកូនស្រីម្នាក់អាយុ២ខែ មករួមរស់ជួលផ្ទះក្បែរនាងជាប្រពន្ធដើម នែបនិត្យគ្នាបញ្ឈឺចិត្តរាល់ថ្ងៃ រហូតដល់នាងជាប្រពន្ធដើម ទ្រាំលែងបាន បង្ហូរទឹកភ្នែកយំ ហើយក៏ផ្ទុះកំហឹងជេរប្រមាថគ្នាទៅវិញទៅមក និងយកដុំថ្មគប់គ្នា តែមិនបង្កឲ្យរបួសទេ ភ្លាមៗនោះត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ហៅមកប៉ុស្តិ៍ធ្វើការអប់រំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here