រាងរបស់ គង់ ចាន់ស្រីមុំ នៅតែរក្សារូបរាងឡើងស្រលូន ក្រោយពីសម្រាលកូនរួច

0
871

ពិតជាពិសេសមែន នៅរក្សារាងយ៉ាងស្អាត ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពិមហាជន និងអ្នគាំទ្ររបស់ គង់ ចាន់ស្រីមុំ ក្រោយពី​មានកូន​គេ​សង្កេតឃើញ​រូប​សម្រស់ ​និង ​រូបរាង​របស់ គង់ ចាន់​ស្រីមុំ នៅតែ​តូច​ស្រ​ឡូ​ន​ជា ពិសេស​ក្បាលពោះ​រាបស្មើរ​ក្រមុំ​មិន​ដូរ​ឡើយ ។ អ្វីដែល​ចាប់អារម្មណ៍​ជារឿយៗ​តារា​សម្តែង​រូបនេះ តែង​បង្អួតរាង​ជាមួយនឹង​ឈុត​ប៊ី​គី​នី​យ៉ាង​ស្រស់ស្អាត ។

​ក្រោយ​សម្រាលកូន​ សម្រស់​របស់ គង់ ចាន់​ស្រីមុំ នៅតែ​ស្រស់ស្អាត​មិន​ប្រែប្រួល​នោះទេ ហើយការលេង​ខ្លួន​របស់​នា​ង​ក៏​កាន់តែ​កាលី​ប​ និង ​ទាន់សម័យ​ ដែល​មើលទៅ​​ស័ក្តិសម​មិន​ថា​នៅក្នុង​កម្មវិធី​នានា ​ឬ​ ដើរលេង​កម្សាន្ត​នោះទេ ។ មិត្ត​នារី​មិនតិច​ទេ​ដែល​លាន់មាត់​សរសើរ​ពី​រូបរាង​ដ៏​ស្រស់ស្អាតរបស់​តារា​រូបនេះ​នៅពេលដែល​នាង​ស្លៀក​ឈុត​ប៊ី​គី​នី​មើលទៅ​នៅតែ​ទាក់ទាញ ទោះបីជា​នាង​មានកូន​ក៏ដោយ ។​

​គង់ ចាន់​ស្រីមុំ ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​មួយរូប​ដែលមាន​សំណាង​មិន​ត្រឹមតែ​រស់នៅក្នុង​ជីវភាព​ហ៊ឺហា​ប៉ុណ្ណោះ​ទេ ​នាង​ថែមទាំង​មាន​ស្វាមី​ជា​បុរស​ល្អ​ដែល​ស្រឡាញ់ ​និង ​យល់ចិត្ត​នាង​គ្រប់ពេល​ ជាពិសេស​ជីវិត​គូ​របស់​នាង​កាន់​តែមាន​ក្តី​សុខ​ក្រោយពី​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏ស្រស់ស្អាតមួយរូប​ដែលមាន​ឈ្មោះថា​អូន ម៉ូ​ម៉ូ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here