ហួសចិត្ត..! លួចស្រលាញ់ប្រពន្ធគេ ចាក់សម្លាប់ប្តីគេ រំសាយស្នាមរបួសបេះដូង…

0
639

ខេត្តកណ្តាល៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតនៅចំណុចផ្លូវលំ ក្នុងភូមិករគោ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល​ ។

ប់ុន្តែតែត្រឹមរយះពេលមួយថ្ងៃប៉ណ្ណោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវឈានទៅដល់ វែកមុខឃាតករដៃស្រស់ ចាក់សម្លាប់បុរសម្នាក់ មានឈ្មោះ ជួប កុងតាំង ហៅរ៉ានី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាប្តីរបស់ស្ត្រី ដែលឃាតករលបលួចស្រលាញ់ពោលគឺប្រចណ្ឌ ជនសង្ស័យឃាត់ខ្លួនបាននៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯង ចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវ ន ជីវន្ត័ (ជនរងគ្រោះ) នៅវេលាម៉ោងជាង៦ ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះ ធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។

ប៉ុន្តែពេកជិះទៅមិនបានឃើញជនរងគ្រោះឡើយ បានជួបឈ្មោះ វុិត បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់) រូបនាងក៏មិនបាននិយាយស្តីនិងខ្ញុំដែរ ភ្លាមនោះនាងបានតេហៅប្តី អោយមកលុះប្តី (ជនរងគ្រោះ) មកបានដល់កន្លែងកើតហេតុ ជនសង្ស័យបានទាញកាំបិទចុងស្រួចចាក់មកលើជនរងគ្រោះ ដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here