ព្រះសង្ឃមួយអង្គ ត្រូវសមត្ថកិច្ចនាំខ្លួន បន្ទាប់ពីឃើញស្នាក់នៅក្នុងបន្ទប់សណ្ឋាគារជាមួយនារី ស្រស់ស្អាតម្នាក់៤យប់ នៅបាត់ដំបង

0
767

បាត់ដំបង៖ ក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍ និងបន្ទាប់ពីបានសុំការអនុញ្ញាត ពីលោកឧត្តម សេនីយ៍ស្នងការស្នងការរងរួចម កនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទីរសៀល លោកបានដឹកនាំកម្លាំងចុះទៅកាន់ចំណុច សណ្ឋាគារមួយកន្លែងដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ដោយបានស្នើសុំឲ្យបុគ្គលិកសណ្ឋាគារជួយសហការនិងធ្វើការបើកបន្ទប់លេខ៤០៦ ដើម្បី ពិនិត្យ។

ជាក់ស្តែងក្នុងការត្រួតពិនិត្យគឺក្នុងបន្ទប់គេសង្កេតឃើញមានភិក្ខុសង្ឃមួយអង្គជាមួយនឹង នារីដ៏ស្រស់ស្អាត ម្នាក់ផងដែរដោយមិនមានសកម្មភាពអ្វីប្លែកនោះឡើយ។ទើបសមត្ថកិច្ចក៏បាននិមន្តភិក្ខុសង្ឃអង្គនោះរួមជាមួយនារីម្នាក់មកកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

សារភាពរបស់ភិក្ខុសង្ឃព្រះនាម ឡាយលីន មានព្រះជន្ម៣៦ព្រះវស្សាមានស្រុក កំណើតនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាតដំបង ដោយគង់នៅវត្តគណកុដិក្នុងភូមិរំចេក៣ សង្កាត់រតន: មានសង្ឃដីកាថា កាលពី ព្រលប់ថ្ងៃទី២៨ ខែឧសភា គឺប្អូនស្រីបង្កើត របស់ព្រះអង្គដែលមានឈ្មោះគីម វ៉ារី អាយុ២៦ឆ្នាំ ហើយ បច្ចុប្បន្ននាងបាន ចាកចេញពីស្រុកកំណើត នៅឃុំរាំងកេសីទៅរស់ នៅក្នុងខេត្តត្រាវីញ ឬខេត្តតា យីញឬ ខេត្តព្រះត្រពាំង(កម្ពុជាក្រោម)បានទូរស័ព្ទឲ្យទៅទទួលនាងព្រោះបានឡើងមកលេងខេត្ត បាត់ដំបង។

ភិក្ខុសង្ឃអង្គនេះបានបន្តថានៅពេលនោះលោកបានជិះម៉ូតូកង់៣ទៅទទួលនាងនៅត្រង់ ចំណុចរង្វង់មូល ព្រាបសប្រហែលជាម៉ោង៨និង៣០នាទីយប់ព្រមទាំងបាននាំនាងមក សម្រាកនៅក្នុងសណ្ឋាគារ ប្រេស៊ីដង់ តែម្តងទៅ។

ព្រះសង្ឃបានបន្ថែមថានៅថ្ងៃទី២៩,៣០និង៣១ខែឆ្នាំដដែលលោកបាននាំនាងទៅលេង តាមតំបន់រមណី យដ្ឋាននានា ដូចជាប្រាសាទបាណន់ភ្នំសំពៅផ្ទះបុរាណ វត្តគរប៉ៃលិនប្រាសាទឯកភ្នំនិងប្រាសាទបាសែត ។ល។ ដោយឡែកនៅពេលយប់គឺសម្រាកក្នុងបន្ទប់តែមួយព្រោះសម្អាងទៅលើគ្រែពីរមានន័យ ថាសម្រាកចំនួន ៤យប់មកហើយ។

ការរៀបរាប់របស់ភិក្ខុសង្ឃអង្គនេះវាដូចជាមានការផ្ទុយស្រឡះទៅនឹងការរៀបរាប់របស់ ភាគីនារីដែល មាន ឈ្មោះពិតគឺ ធិច ធីវ៉ារី អាយុ៣៤ឆ្នាំរស់នៅក្នុងខេត្តត្រាវីញឬព្រះត្រពាំង តាំងពីកើតមក រហូតដោយ មិនដែលស្គាល់ឃុំរាំងកេសីស្អីនោះទេ ដោយនាងបាននិយាយថាអាចត្រូវជាបងប្អូនជីដូនមួយនឹងគ្នាឯការ ធ្វើដំណើរមកនេះគឺជាដំណើរទេសចរណ៍ ដើម្បីចង់ស្គាល់ដោយមានលោកជាអ្នកជូនដើរដោយត្រៀមវិលត្រឡប់ទៅកម្ពុជាក្រោមវិញ នាថ្ងៃទី១នេះក៏ ស្រាប់ជួបរឿងបែបនេះតែម្តង។

បើទោះបីជាមិនមានភាគីណាមួយសារភាព អំពីការរួមមេត្រីភាពជាមួយគ្នាយ៉ាង ណាក៏ដោយ ក៏ប្រភពមួយ ចំនួនបានអះអាងថា វាពិតជាខុសនឹងវិន័យសង្ឃបាត់ ទៅហើយពិសេសគឺខូចសាសនាតែម្តង។ នៅក្នុង ខណ:នោះដែរសមត្ថកិច្ចបានប្រគល់ភិក្ខុសង្ឃនោះទៅឲ្យលោកគុណ សម្បត្តិមុនីរតន៍ ដែលជាប្រធាន មន្ទីរ ធម្មការខេត្ត ដើម្បីពិចារណាដោយនៅពេលនោះ ក៏មានព្រះមហាពេជ្រសៀកលេខាធិការគណខេត្តនិង លេខាអនុគណក្រុងបាត់ដំបងបាន និមន្តចូលរួមផងដែរ ប៉ុន្តែប្រភពមួយបានបង្ហើបថាអាចប្រឈម នឹងការ ផ្សឹកដោយមិនអាច ជៀសបាន៕ប្រភពពីFB

LEAVE A REPLY

Please enter your comment!
Please enter your name here