ខេត្តកំពង់ចាម៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម
ខេត្តកំពង់ចាម ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ១. ឈ្មោះ ស្មាន សម្រស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ផ្ទះថ្មក្រោមឈើលើ ទំហំ៨ម៉ែត្រគុណ១០ម៉ែត្រ មាន៣បន្ទប់។ ចំណែកសម្ភារៈខូចខាតរួមមាន: តុចំនួន ១ទូចំនួន ១គ្រែចំនួន៤
ម៉ាញ៉េចំនួន១ទូរស័ព្ទចំនួន១គ្រឿងទូរទស្សន៍ចំនួន១លុយដុល្លារចំនួន ៧០០ដុល្លារ ផ្ទះនេះឆេះអស់ទាំងស្រុង ខណះដែលម្ចាស់ផ្ទះ មិននៅទុកកូន២ នាក់នៅដេកចាំផ្ទះ និង២.ឈ្មោះ ម៉ូសា ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ បណ្ដាលអោយខូចខាតជញ្ជាំងមួយចំហៀង។ ផ្ទះថ្មក្រោមឈើលើ ទំហំ៦ម៉ែត្រគុណ៨ម៉ែត្របណ្ដាលអោយខូចខាត ជញ្ឆាំងផ្ទះ ផ្នែកខាងឆ្វេង មួយចំហៀង។ សំភារ:ខូចខាត គ្មាន។
បន្ទាប់ពីទទួលបានព័ត៌មានឆេះផ្ទះប្រជាពលរដ្ឋលោកបានដឹកនាំ និងបញ្ជាកម្លាំង ទាំងអស់ចំណុះអធិការដ្ឋានក្រុង ចុះសហការជាមួយកម្លាំងការិយាពន្លត់អគ្គីភ័យខេត្ត និងកម្លាំងសហការផ្សេងៗទៀត រួមទាំងកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋមូលដ្ឋាន ចុះអន្តរាគមន៍ជួយពន្លត់បាន រលត់ទាំងស្រុង រលត់១០០% នៅម៉ោង ៥:០០ នាទី ។
មូលហេតុ ឆ្លងចរន្តអគ្គីនី ក្នុងនោះជាលទ្ធផលសមត្ថកិច្ចបានពន្លត់រលត់អស់១០០% ដោយប្រើប្រាស់អស់រថយន្តអគី្គភ័យចំនួន០៣ គ្រឿង ប្រើប្រាស់អស់ទឹក០៤ រថយន្ត ។ ពស់ហេតុការណ៍នេះមិនបណ្ដាលអោយរបួសមនុស្សណាម្នាក់ឡើយ ៕