សៀមរាប: នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នង សង់អំពីឈើ លើ ថ្មក្រោម ទទឹង៦ម៉ែត្រx១៥ម៉ែត្រ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ឡាន ឈឿយ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះយុត ស៊ុយ អាយុ៦៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។
ការខូចខាត៖ ឆេះជញ្ជាំង និងដំបូលផ្ទះអស់៤០% គិតជាទឹកប្រាកអស់ប្រហែចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) និងមិនបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតមនុស្សឡើយ។
មូលហេតុ៖ បណ្តាលមកពីឆេះភ្លើងធូប ដែលប្រពន្ធអុជថ្វាយបង្គំព្រះកន្លែងអាសន:។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន០១គ្រឿង បានចុះអន្តរាគមន៍ដោយប្រើប្រាស់អស់ទឹកចំនួន១រថយន្ត រួមទាំងប្រជាការពារ និងប្រជាពលរដ្ឋ ប្រើប្រាស់ម៉ូទ័រជួយបាញ់ទឹកផងដែរ ទើបបានរលត់ជាស្ថាពរ៕