Update: ឈាមស្រែកស្បែកហៅមែន ជនដៃដល់ដែលរំលោភ និងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ ត្រូវបាននគរបាលចាប់ខ្លួនហើយ

0
999

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែង ប្រាប់ បណ្តាញព័ត៌មាន ឲ្យដឹងមុននេះថា នៅពេលនេះកម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។

អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបណ្តាលឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាម បណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ ចោលទៀតផង តែប្រទេសមានច្បាប់ជនដែលប្រព្រឹត្តខុសត្រូវកាត់ទោសដោយតុលាការ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះបង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មក ធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើ រថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។

អ្វីដែលធ្វើឲ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តី រន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក។

ចំពោះអំពើឃាតកម្មនេះ អង្គការ Child Protection Unit (CPU) របស់អូស្ដ្រាលី ដែលមានជំនាញ កោសល្យវិច្ឆ័យ ពិសេសករណីដែលកើតឡើងចំពោះកុមារនៅកម្ពុជា បានបង្ហាញអារម្មណ៍រន្ធត់ជាពន់ពេក ចំពោះភាពព្រៃផ្សៃនៃការប្រព្រឹត្តរបស់ជនបង្ក រហូតដល់ថ្នាក់រកពាក្យនិយាយមិនបាន។

តាមរយៈ Facebook ផ្លូវការនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ អង្គការ CPU បានសរសេរ យ៉ាងដូ ច្នេះថា «ភាពព្រៃផ្សៃ នៃព្រឹត្តិការណ៍នេះ ធ្វើឲ្យសូម្បីតែអ្នកជំនាញដែលមាន បទពិសោធន៍ច្រើនឆ្នាំ មានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។ គ្រប់ធនធានដែលយើងមានកំពុងធ្វើការ ប្រើប្រាស់ដើម្បី រកអតសញ្ញាណរបស់ជនល្មើស។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់»។

អង្គការនេះ បន្ថែមថា អ្នកជំនាញមិនអាចយល់ពីកម្រិត នៃអំពើហិង្សាដែលបានប្រហារមកលើក្មេង ទាំងពីររូបនេះទេ ហើយ CPU សង្កត់ធ្ងន់ទៀតថាអ្នកជំនាញមិនសម្រាកឡើយទាល់តែយើងបាន ធ្វើការចាប់ ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស។

ឯកឧត្តមឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានបញ្ជាក់ថា​ នៅល្ងាច នេះកម្លាំងនគរបាលរបស់លោក​ នឹងទៅទទួលជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាល ខេត្តដើម្បីក សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕ ដក់ស្រង់ពី Freshnews ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here