ភ្នំពេញ៖ នៅមុនបន្តិចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរ តាមស្ពានជ្រោយចង្វារទី១ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញា ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ ជាក់ស្តែងដូចជានៅលើ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានជ្រោយចង្វារទី១ ដោយត្រូវគោរពតាមគន្លងធ្វើដំណើរដែលបានកំណត់រួច រួមមានគន្លង សម្រាប់អ្នក ធ្វើដំណើរដោយថ្មើរជើង គន្លងសម្រាប់ម៉ូតូ និងគន្លងសម្រាប់យានជំនិះដទៃទៀត ដើម្បីចៀស វាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរសូមប្រកបដោយសេចក្តីសុខសុវត្ថិភាព ៕