ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី០៣ ខែ មិថុនា សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីបានមាន ប្រសាសន៍ស្នើឲ្យសមាជិកសមាជិការគណបក្ស ប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា។ ដោយជំនួបនោះសម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា«បើគេយកថ្ងៃទី៩ មិថុនា ជាទិវាស៊ីនំបញ្ចុក យើងក៏យកថ្ងៃទី៩ នឹងហូបនំបញ្ចុកទាំងអស់គ្នា ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ»។
សម្តេចតេជោក៏បានឲ្យដឹងថា «ប្រសិនបើគេ(ក្រុមប្រឆាំង) បង្កើតអ្វីដែលមានគំនិតជា ឧទ្ធាមក្រៅច្បាប់ សមាជិកគណបក្សប្រជាជនធ្វើនឹងតប (បន្លាជួសបន្លា) តែលើកលែងតែក្រុមប្រឆាំងនាំគ្នាស៊ីដុំថ្ម យើងមិនធ្វើ តាមទេ គឺទុកឲ្យក្រុមនឹងស៊ីចុះ»។ យ៉ាងណាការស្នើរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានេះធ្វើឡើង ដើម្បីបញ្ឈឺទៅកាន់ក្រុមប្រឆាំងដែលបានប្រកាសកើនអ្នកគាំទ្រខ្លួនធ្វើទិវា៩មិថុនា ជាថ្ងៃហូបនំបញ្ឮចុក ៕